Connect with us

សន្តិសុខសង្គម

នគរបាលខេត្តបន្ទាយមានជ័យប្រតិបត្តិការត្រួតពិនិត្យតាមរថយន្តឃាត់ខ្លួនជនបរទេសជាង​៥០នាក់ពាក់ព័ន្ធករណី online scam

បានផុស

នៅ

សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០២រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការឃាត់រថយន្តដឹកជនបរទេសចំនួន៦គ្រឿងដែលដឹកជនបរទេស គេចចេញពីការបង្រ្កាបអនឡាញស្កេម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងនៅលើកកំណាក់ផ្លូវជាតិលេខ៥ ចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ការចុះប្រតិបត្តិការឃាត់រថយន្តដឹកជនបរទេសខាងលើសង្ស័យជាជនបរទេសគេចចេញពីការបង្រ្កាបអនឡាញស្កេម ឃាត់រថយន្តចំនួន ៦គ្រឿង មានជនបរទេសចំនួន៥៥នាក់ ស្រី២២នាក់ មាន៣សញ្ជាតិ ក្នុងនោះមានជនជាតិ ចិន ប្រមាណជាង១០នាក់ (គ្មានលិខិតឆ្លងដែន)។ ក្រោយការឃាត់ត្រួតពិនិត្យជនសង្ស័យត្រូវបានបញ្ជូនអនុវត្តតាមនីតិវិធីច្បាប់។

រដ្ឋមន្ត្រី​ការបរទេស លោក​ ប្រាក់ សុខុន ​បាន​បញ្ជាក់​ថា​ កម្ពុជា​ក៏​កំពុង​ធ្វើ​ការ​ជាមួយ​សហរដ្ឋអាមេរិក ចិន កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជិត​ខាង​វៀតណាម និង​ថៃ​ ដើម្បី​​បង្ក្រាប​ឱ្យ​អស់​នូវ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​​ចេញ​ពី​កម្ពុជា​។

ជា​ការ​កត់​សម្គាល់​ជាមួយ​នឹង​ការ​ចាប់​ខ្លួន​លោក ចេនហ្ស៊ី បណ្ដាញ​ទី​តាំង​ឆបោក​ជា​ច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ឃាត់​ខ្លួន​មនុស្ស​បាន​ជា​បន្តបន្ទាប់​​នៅ​ដើម​ឆ្នាំ​២០២៦​នេះ​ ក្នុង​នោះ ម្ចាស់​កាស៊ីណូ​ដែល​ធ្លាប់​មាន​ងារ​ជា​អ្នក​ឧកញ៉ា​ផង​នោះ​គឺ​ លោក លី គួង ត្រូវ​សមត្ថកិច្ច​​ចាប់​​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ផង​ដែរ​​​​​។ លោក លី គួង ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា​បាន​ធ្វើ​ការ​សម្អាតប្រាក់ និង​បាន​ប្រើប្រាស់​ទីតាំង​កាស៊ីណូ និង​សណ្ឋាគារ​ដើម្បី​បង្ខាំង​មនុស្ស​ឲ្យ​ធ្វើការ​ឆបោក​តាម​អនឡាញ​ចាប់​តាំងពីឆ្នាំ២០១៩ មក​៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម