ព័ត៌មានជាតិ
ក្រុមការងារសាធារណមតិកម្ពុជាថាសកម្មភាពរបស់ថៃធ្វើឱ្យខូចដល់លទ្ធផលនៃកិច្ចប្រជុំ JBC
កម្ពុជានៅតែបញ្ជាក់ថារាល់ការរឹបអូសយកដីខ្មែរពីទាហានថៃគឺជាសកម្មភាពខុសច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដោយជំរុញដល់ប្រទេសនេះងាកមកគោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។

ក្នុងលិខិតឆ្លើយតបទៅនឹងសំណួររបស់មជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្រុមការងារសាធារណមតិកម្ពុជាបានបញ្ជាក់ថា កម្ពុជានៅតែបន្តមិនទទួលស្គាល់បន្ទាត់ព្រំដែនដែលកើតចេញពីការប្រើកម្លាំង និងបានចាត់ទុកសកម្មភាពរបស់ទាហានថៃលើដីកម្ពុជាផ្ទុយពីស្មារតីសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ដែលជាហេតុធ្វើឱ្យខូចដល់លទ្ធផលនៃកិច្ចប្រជុំ JBC មុនៗ។
ក្នុងលិខិតឆ្លើយតបនោះសរសេរថា៖ «ប្រទេសទាំងពីត្រូវតែគោរពព្រំដែនអន្តរជាតិ ដូចដែលបានចែងក្នុងសន្ធិសញ្ញាបារាំង–សៀមឆ្នាំ១៩០៤–១៩០៧ និងផែនទី ១លើ២០០ពាន់»។

កម្ពុជាអំពាវនាវឱ្យថៃចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់និងការដាក់ដំណើរការឡើងវិញភ្លាមៗនូវក្រុមវាស់វែងចម្រុះ «ព្រោះនេះគឺជាជំហានដ៏សំខាន់ និងជាក់ស្ដែងដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ»។
ប្រទេសថៃបានបន្តស្នើសុំមកដល់កម្ពុជាជាលើកទី២លើការរៀបចំកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដោយបានលើកហេតុផលរង់ចាំការតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ថៃសិនក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈខាងមុខ។ ទោះជាយ៉ាងណាកម្ពុជាបានស្នើឱ្យថៃបញ្ជូនក្រុមការងារបច្ចេកទេសវាស់វែងលើដីជាក់ស្ដែងបន្តការងារឡើងវិញ តែនៅតែមិនទាន់មានព័ត៌មានពីការឆ្លើយតបយ៉ាងណាពីថៃនោះទេ។

គួរឱ្យដឹងផងដែរក្រោយ សម្រេចបានបទឈប់បាញ់ជាលើកទីកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជានិងថៃបានឯកភាពគ្នាអនុញ្ញាតឱ្យមានការវាស់វែងព្រំដែនឡើងវិញទោះជាយ៉ាងណាថៃបានប្រើលេសបញ្ហាផ្ទៃក្នុងអូសបន្លាយមកដល់ពេលនេះ។ លើសពីនេះថៃបានព័ទ្ធយកហាមពលរដ្ឋខ្មែរមិនឱ្យចូលទៅលំនៅឋានវិញ និងឈូសកម្ទេចផ្ទះប្រជាពលរដ្ឋលើដីដែលពួកគេឈរជើងបានផងដែរ។
ក្រុមការងារសាធារណមតិរបស់កម្ពុជាបានបង្ហាញការព្រួយបារម្ភពីសកម្មភាពរបស់ថៃដែលប៉ះពាល់ដល់ជនស៊ីវិលទាំងនេះ នឹងសង្កត់ធ្ងន់ឱ្យថៃអនុវត្តន៍ឱ្យបានពេញលេញ និងដោយសុឆន្ទៈលើសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ។ កម្ពុជាមានសារ៣ចំពោះការដោះស្រាយបញ្ហាព្រំដែននេះគឺការដោះស្រាយជម្លោះដោយសន្ដិវិធីស្របតាមច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី និងការការពារជនស៊ីវិល ប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


