ព័ត៌មានអន្ដរជាតិ
រថយន្តប្រមាណ១០០គ្រឿងបុកបន្តគ្នានៅអាមេរិក ព្រោះតែព្រិលធ្លាក់ខ្លាំងពេក
អាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃចន្ទទី១៩ ខែមករា ថា ពួកគេកំពុងសម្អាតផ្លូវ បន្ទាប់ពីគ្រោះថ្នាក់បុកតគ្នាលើរថយន្ត ប្រមាណ១០០គ្រឿង បានកើតឡើងនៅលើផ្លូវដែលគ្របដណ្តប់ដោយព្រិលនៅរដ្ឋ Michigan ភាគខាងជើង សហរដ្ឋអាមេរិក។

ប៉ូលិសនៅរដ្ឋ Michigan បាននិយាយថា៖«អ្នករងរបួសជាច្រើនត្រូវបានរាយការណ៍ក្នុងឧបទ្ទវហេតុនេះថា គ្មាននរណាម្នាក់ស្លាប់ទេ បន្ទាប់ពីរថយន្តដឹកទំនិញធំៗ បានបុកបន្តគ្នានៅលើច្រក I-១៩៦ ដែលបណ្តាលឱ្យរថយន្តជាច្រើនរអិលធ្លាក់ចេញពីផ្លូវ»។
អ្នកបើកបររថយន្ត លោក Pedro Mata Jr បានប្រាប់ភ្នាក់ងារ AP ថា ខ្លួនស្ទើរតែមិនអាចមើលឃើញរថយន្តនៅពីមុខទេ ខណៈដែលព្រិលបានធ្លាក់រាលដ៏ក្រាស់ពេញផ្លូវ ពេលលោកកំពុងបើកបរក្នុងល្បឿន ៣២ទៅ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង មុនពេលគ្រោះថ្នាក់កើតឡើង។
លោកបន្តថា៖«ខ្ញុំអាចឈប់រថយន្តដោយសុវត្ថិភាព ប៉ុន្តែបន្ទាប់មកខ្ញុំសម្រេចចិត្តកាច់ចង្កូតរថយន្តឱ្យចេញពីផ្លូវ ចូលទៅកណ្តាលវិញ ដើម្បីបញ្ចៀសការបុកពីក្រោយ»។
លោក Mata និយាយដោយអារម្មណ៍ភិតភ័យថា៖«វាគួរឱ្យខ្លាចបន្តិច ដោយសារខ្ញុំព្យាយាមផ្ទៀងស្តាប់សំឡេងនៅជុំវិញខ្លួន បន្ទាប់មកសំឡេងនោះផ្ទុះឡើងពីក្រោយខ្ញុំ។ ខ្ញុំបានឃើញអ្វីដែលនៅមុខ ខ្ញុំមិនបានឃើញអ្វីដែលនៅពីក្រោយ ថាជាអ្វីឱ្យពិតប្រាកដនោះទេ»។
គួរឱ្យដឹងផងដែរថា ឧបទ្ទវហេតុកាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ រួមមានរថយន្តដឹកទំនិញធុនកណ្តាល ចំនួន ៣០ ទៅ ៤០គ្រឿង បានគៀប និងបិទផ្លូវជុំវិញរដ្ឋ ដែលមមាញឹកជាងធម្មតា ជាពិសេសនៅតែបន្តបិទក្នុងរយៈប៉ុន្មានម៉ោងក្រោយមកទៀត។
ចំណែកក្រុមអាជ្ញាធរបានជំរុញឱ្យអ្នកបើកបរយានយន្ត បន្ថយល្បឿនក្នុងស្ថានភាពស្មានមិនដឹង កាលពីថ្ងៃចន្ទ ជាមួយនឹងព្យុះរដូវរងាបានបន្តធ្វើឱ្យព្រិលធ្លាក់មកលើតំបន់នេះ ហើយសីតុណ្ហភាពអាចនឹងធ្លាក់ចុះដល់ -២២° C រួមទាំងខ្យល់ត្រជាក់ផងដែរ។
យ៉ាងណា បណ្តាញអាកាសធាតុជាតិ (NWS) បាននិយាយថា៖ «ព្រិលបក់បោកចូលគ្នា ជាមួយនឹងការប្រមូលផ្តុំ ក្លាយជាដុំទឹកក រហូតដល់ ៤អ៊ីង(១០.១៦សង់ទីម៉ែត្រ) អាចនឹងកើតឡើងពេញមួយយប់ ដែលអាចនាំឱ្យព្យុះ កើនឡើងដល់ ៣៥.៥សង់ទីម៉ែត្រសម្រាប់ផ្នែកនៃភាគនិរតីនិងភាគខាងលិចកណ្តាលនៃ រដ្ឋ Michigan» ។
បណ្តាញអាកាសធាតុជាតិ (NWS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការធ្វើដំណើរមកតំបន់នេះ មិនត្រូវបានណែនាំឡើយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


