កីឡា
Yamal នាំមុខដាច់ Messi និងកំពូលកីឡាករច្រើននាក់ ជាប់ជាកីឡាករលក់អាវដាច់បំផុតក្នុងឆ្នាំ ២០២៥
ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lamine Yamal បានជាប់នៅចំណាត់ថ្នាក់លើគេ ជាកីឡាករត្រូវបានលក់អាវដាច់បំផុតក្នុងឆ្នាំ ២០២៥។

កីឡាករវ័យ ១៨ ឆ្នាំ Lamine Yamal កំពុងទទួលបានការគាំទ្រខ្លាំង ពីអ្នកនិយមកីឡាបាល់ទាត់នៅទូទាំងពិភពលោក។ ជាក់ស្តែងកាលពីឆ្នាំ ២០២៥ អាវលេខ ១០ របស់រូបគេ ត្រូវបានបំបែកកំណត់ត្រា ជាអាវលក់ដាច់បំផុតនៅទូទាំងពិភពលោក ដោយមានអ្នកទិញសរុបរហូតដល់ទៅ ១.៣២ លានអាវ។
ចំណែកអាវលេខ ១០ របស់ Messi នៅ Inter Miami ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដោយលក់បានសរុបចំនួន ១.២៨ លានអាវ។ ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Robert Lewandowski ស្ថិតនៅលំដាប់លេខ ៣ ដោយអាចលេខ ៩ របស់គាត់ លក់បានសរុបចំនួន ១.១ លានអាវ។ ក្រឡេកទៅមើល Cristiano Ronaldo វិញ អាវលេខ ៧ នៅ Al-Nassr របស់គាត់ គឺស្ថិតនៅលំដាប់លេខ ៧ ដោយលក់សរុបបានចំនួន ៩២៥,០០០ អាវ។

ខាងក្រោមនេះជាចំណាត់ថ្នាក់កីឡាករទាំង ១០ ដែលត្រូវបានលក់អាវដាច់បំផុតក្នុងឆ្នាំ ២០២៥៖
- Lamine Yamal (Barcelona) – ១.៣២ លាន
- Lionel Messi (Inter Miami) – ១.២៨ លាន
- Robert Lewandowski (Barcelona) – ១.១១ លាន
- Kylian Mbappé (Real Madrid) – ១.០២ លាន
- Vinícius Júnior (Real Madrid) – ៩៩២,០០០
- Giorgian de Arrascaeta (Flamengo) – ៩៦០,០០០
- Cristiano Ronaldo (Al-Nassr) – ៩២៥,០០០
- Bruno Fernandes (Man United) – ៨៨០,០០០
- Harry Kane (Bayern Munich) – ៨៥០,០០០
- Rodrygo (Real Madrid) – ៨២០,០០០៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ beIN SPORTS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


