Connect with us

ព័ត៌មានជាតិ

ការប្រកាសទ្រព្យ និងបំណុល សម្រេចបានជាង៨០%ហើយ ខណៈសល់ខ្ទង់១០ថ្ងៃ នឹងផុតឱសានវាទ

បានផុស

នៅ

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រេចបានលទ្ធផលជាង៨០%ហើយ បើគិតក្នុងរយៈពេល២០ថ្ងៃមកនេះ ខណៈនៅសល់តែខ្ទង់១០ថ្ងៃទៀត ការទទួលឯកសារប្រកាសនឹងត្រូវផុតឱសានវាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៦ ធ្វើឡើងរយៈពេលមួយខែមករាពេញ គឺចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ ដោយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទទួលយកឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចទាំងអស់ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ឬថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។

តាមការឱ្យដឹងពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ គិតត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចចំនួន៤៧៣រូបថែមទៀត ដែលតួលេខនេះនាំឱ្យវឌ្ឍនភាពការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនឡើងដល់៨៤.២៩% នៃចំនួនត្រូវប្រកាសសរុប១៩ ៨៨៧រូប។

សម្រាប់ក្រសួងស្ថាប័ន ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួនទាំងស្រុង គឺមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ ធនាគារជាតិនៃកម្ពុជា រួមទាំងខេត្តចំនួន១៤ គឺខេត្តមណ្ឌលគិរី កែប កំពង់ស្ពឺ ព្រះសីហនុ ពោធិ៍សាត់ កោះកុង ស្ទឹងត្រែង ត្បូងឃ្មុំ ប៉ៃលិន សៀមរាប តាកែវ រតនគិរី បាត់ដំបង និងខេត្តកណ្តាល៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម