សន្តិសុខសង្គម
គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងចំណោមប្រធានបទសំខាន់មួយក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៥ រដ្ឋបាលខេត្តបាត់ដំបង
គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាប្រធានបទលេចធ្លោមួយ ក្នុងចំណោមប្រធានបទចំនួន ៥ សំខាន់ៗត្រូវបានលើកមកធ្វើការពិភាក្សាដេញដោល និងបន្តអនុវត្ត ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

ប្រធានបទសំខាន់ៗទាំង ៥ រួមមាន ១.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ផ្តោតលើវិស័យសន្តិសុខ។ ២.ការគ្រប់គ្រងបរិស្ថាន (សំរាម សំណល់រឹង-រាវ ការដុតសំរាម និងការដុតព្រៃ) និងការបង្កឡេងរំខាន។ ៣.ការអភិវឌ្ឍន៍មូលដ្ឋាន កែលម្អទីប្រជុំជនក្រុង ស្រុក ឃុំ សង្កាត់។ ៤.ការស្តារ និងលើកកម្ពស់ជីវភាពគ្រួសារប្រជាពលរដ្ឋ និងទី ៥.ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាដើម។


នៅក្នុងអង្គសន្និបាតនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ លោក សុខ លូ បានជំរុញដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវរួមគ្នាប្រកបដោយឆន្ទៈពិតប្រាកដ ក្នុងការប្ដេជ្ញាបង្រ្កាបនិងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ។
ទន្ទឹមនឹងនេះក្នុងនាមអាជ្ញាធរខេត្តនិងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការជំរុញការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បង្រ្កាបល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង និង បទល្មើសគ្រប់ប្រភេទ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


