Connect with us

ព័ត៌មានជាតិ

ពលរដ្ឋចិនរស់នៅកម្ពុជាចំនួន ១ម៉ឺននាក់ហើយបានទទួលការចាក់វ៉ាក់សាំងដូសទី១

បានផុស

នៅ

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានប្រកាសថាគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះមានប្រជាពលរដ្ឋចិនរស់នៅក្នុងប្រទេសកម្ពុជាចំនួន១ម៉ឺននាក់ ក្នុងនោះរួមបញ្ចូលទាំងជនជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់ផងដែរបានចាក់វ៉ាក់សាំង ដូសទី១បានរួចរាល់។ 

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបង្ហាញពីក្តីរីករាយជាខ្លាំងចំពោះ ការរៀបចំជាពិសេសនូវ សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ(Spring Vaccination) ក្នុងប្រទេសកម្ពុជាដំណាក់ កាលទីមួយ សម្រាប់ប្រជាពលរដ្ឋចិនត្រូវបានបញ្ចប់យ៉ាងរលូននាថ្ងៃទី២០ ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតចិនបានបន្តថាសកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ(Spring Vaccination)សម្រាប់ជនជាតិចិននៅកម្ពុជាបានបញ្ចប់នាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០មេសា ដល់បុគ្គលិកជនជាតិចិនមួយរូបចុងក្រោយនៅការដ្ឋានគម្រោងនៃអាកា​សយានដ្ឋានអន្តរជាតិសៀមរាប។

ស្ថានទួតបានបានឲ្យដឹងទៀតថានៅក្នុងដំណាក់កាលលើកទី១នេះ មានប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជាចំនួន១ម៉ឺន នាក់(រួមបញ្ចូលទាំងជនជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់ផងដែរបានចាក់វ៉ាក់សាំងដូសទី១បានរួចរាល់។ 

ស្ថានទូតចិនប្រចាំកម្ពុជាតំណាងឲ្យប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រពេញទំហឹងពីស្ថាប័នក្នុងប្រទេសកម្ពុជារួមមានក្រសួងសុខាភិបាល ក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលាក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃលេខាធិការដ្ឋានសភាពាណិជ្ជកម្មចិន(កម្ពុជា) ដែលជម្រុញឲ្យសកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ ដំណើរការយ៉ាងរលូនល្អ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម