Connect with us

កីឡា

កំពុង​ល្បី​ចាក​ចេញ Nick Taylor បានប្រាប់​ពីស្ថានភាព​របស់​ខ្លួន​នៅ​ថៃ

បានផុស

នៅ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា Nick Taylor និង Takaki Ose កំពុង​ល្បី​ពី​ការ​ចាក​ចេញ​ពី​លីគ​បាល់ទាត់​កំពូល​ថៃ បន្ទាប់​ពី​កីឡាករ​ទាំង​ពីរ​បាន​កំពុង​លេង​នៅ​ទី​នោះ​ជាង​ពាក់​កណ្តាល​រដូវ​កាល​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Nick Taylor បាន​កំពុង​លេង​ឲ្យ​ក្លិប PT Prachuap ហើយ​កីឡាករ Takaki Ose កំពុង​លេង​ឲ្យ​ក្លិប BG Pathum United នៃ​លីគ​បាល់ទាត់​កំពូល​ថៃ។ កីឡាករ​ទាំង​ពីរ​ទទួល​បាន​ឱកាស​លេង​ច្រើន​ដូច​គ្នា​ ក្នុង​នោះ​ក៏​រួម​ចំណែក​ជួយ​ដល់ក្រុម​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​គួរ​សម​ដែរ។ ការ​ប្រកួត​ឈាន​ចូល​ដល់​ជើង​ទី​២ ក៏​ស្រាប់​តែ​មាន​ដំណឹង​លេច​ឮ​ពី​ការ​ចាក​ចេញ​ពី​លីគ​ថៃ​នា​ពេល​ខាង​មុខ។

ជុំ​វិញ​ករណី​នេះ សារព័ត៌មាន«កម្ពុជា​ថ្មី»​បាន​សាក​សួរ​កីឡាករ Nick Taylor ដោយ​កីឡាករ​បាន​ឆ្លើយ​ថា ៖«អ្វី​ៗ​ល្អ​ប្រសើរ យើង​ទើប​តែ​ចាប់​ផ្តើម​ជើង​ទី​២។ ខ្ញុំ​ក៏​បាន​ឃើញ​គេ​បង្ហោះ​ច្រើន​ដែរ​ពី​ពាក្យ​ចចាមអារ៉ាម​​ចាក​ចេញ។ ខ្ញុំ​គិត​ថា អ្វី​ៗ​នឹង​ល្អ​ប្រសើរ»។

តាម​ពាក្យ​សំដី​ដែល​បាន​ឆ្លើយ​ខាង​លើ​នេះ​អាច​ជា​ការ​ពិត​សម្រាប់​ការ​ចាក​ចេញ ប៉ុន្តែ​កីឡាករ​បាន​បញ្ជាក់​ថា អ្វី​ៗ​នឹង​ល្អ​ប្រសើរ​។

ពាក់​ព័ន្ធ​នឹង​មូលហេតុនៃ​លទ្ធភាព​ដែល​អាច​​ចាក​ចេញ​នោះ​មិនដឹង​ច្បាស់​ឡើយ ប៉ុន្តែ​កីឡាករ​ទាំង​ពីរ ជា​ពិសេស Nick Taylor តែង​តែ​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​ញឹកញាប់។ រូប​គេ​ភាគ​ច្រើន​ជាប់​ជម្រើស ១១ នាក់​ដំបូង និង​បាន​ក្លាយ​ជា​កីឡាករ​ទី១​រក​បាន​គ្រាប់​​បាល់​នៅ​លីគ​ថៃ​ក្នុង​រដូវ​កាល​នេះ។

ប្រសិន​បើ កីឡាករ​ជម្រើស​ជាតិ​ទាំង​ពីរ​ចាក​ចេញ​ពីលីគ​ថៃ ពួក​គេ​អាច​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ចូល​រួម​ជា​មួយ​ក្លិប​ចាស់​របស់​ខ្លួន​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញក្រោន។ យ៉ាង​ណា ពួក​គេ​មិន​អាចលេង​ក្នុង​លីគ​កំពូល​កម្ពុជា និង​ពាន​រង្វាន់​ក្នុង​ស្រុក​បាន​ឡើយ ដោយសារ​ពេល​វេលា​នៃ​ការដោះ​ដូរ​កីឡាករ​ត្រូវ​បាន​បិទ​ហើយ ប៉ុន្តែ​ពាន​រង្វាន់​អន្តរជាតិ​ ជា​ពិសេស AFC Challenge League គឺ ពួក​គេ​អាច​លេង​បាន ប្រសិន​បើ​ក្លិប​ចុះ​ឈ្មោះ​ពួក​គេ​មុន​ការ​ប្រកួត ១៥ ថ្ងៃ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម