Connect with us

កីឡា

លោក Xabi Alonso បើកចិត្តចង់ទៅដឹកនាំក្លិបធំមួយនៅ Premier League

បានផុស

នៅ

គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Xabi Alonso កំពុងបើកចិត្តនឹងទទួលយកការងារទៅដឹកនាំក្លិបហង្សក្រហម Liverpool ប្រសិនបើលោក Arne Slot ដែលជាគ្រូបង្វឹកបច្ចុប្បន្ន ត្រូវក្លិបបញ្ចប់តំណែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Xabi Alonso

ព័ត៌មានដ៏រសើបនេះកើតឡើង បន្ទាប់ពីលោក Xabi Alonso ចាកចេញពី Real Madrid ក្រោយដឹកនាំបានរយៈពេលកន្លះរដូវកាល។ បុរសសញ្ជាតិ អេស្ប៉ាញ នៅតែទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗនៅតំបន់ អឺរ៉ុប ទោះបីជាលោកមិនជោគជ័យនៅ Real Madrid ក៏ដោយ។ ថ្មីៗនេះ លោកកំពុងមានពាក្យចចាមអារ៉ាមជាច្រើន អំពីទំនាក់ទំនងនឹងអាចទៅដឹកនាំក្រុម Liverpool នៃក្របខណ្ឌលីគកំពូល អង់គ្លេស។

លោក Xabi Alonso មិនទាន់មានព័ត៌មានច្បាស់លាស់ អំពីក្លិបថ្មីនៅឡើយទេ ប៉ុន្តែបើតាមសារព័ត៌មាន អេស្ប៉ាញ Marca បានអះអាង ថា អតីតគ្រូបង្វឹកក្រុម Bayer Leverkusen រូបនេះ មានគម្រោងសម្រាកពីការងារគ្រូបង្វឹកមួយរយៈខ្លីសិន រហូតទាល់តែ Liverpool ទាក់ទងមកលោក។ ប្រភពដដែលបានបន្ថែម ថា លោក Xabi អាចនឹងទៅ Anfield ឆាប់ៗ ដោយសារគ្រូបង្វឹកបច្ចុប្បន្ន លោក Arne Slot កំពុងរងសម្ពាធខ្លាំង ទោះបីជា Liverpool មានស្ថិតិមិនចាញ់ ១២ ប្រកួតជាប់គ្នាក៏ដោយ ប៉ុន្តែពួកគេបានស្មើរហូតដល់ទៅ ៦ ប្រកួត។

លោក Xabi Alonso

រដូវកាលមុនលោក Slot បានជួយឱ្យ Liverpool លើកពាន Premier League ប៉ុន្តែរដូវកាលនេះ ក្រុមចាប់ផ្តើមហាក់ពុំសូវបានល្អប៉ុន្មានឡើយ។ បច្ចុប្បន្នមានកត្តា ៤ ដែលធ្វើឱ្យកៅអីបុរសសញ្ជាតិ ហូល្លង់ រូបនេះឡើងកម្តៅ រួមមាន ការលេងមិនទាក់ទាញ បើទោះបីជាលទ្ធផលមិនអាក្រក់។ ការមិនពេញចិត្តពីអ្នកគាំទ្រ ជាពិសេស បន្ទាប់ពីស្មើ Burnley ១-១។ ក្រុមមិនអាចយកឈ្នះក្រុមដែលទើបឡើងមកថ្មីៗ។ ចុងក្រោយ គឺជម្លោះសាធារណៈរវាង Slot និងខ្សែប្រយុទ្ធ Mohamed Salah៕

លោក Arne Slot

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម