ព័ត៌មានអន្ដរជាតិ
សិង្ហបុរីទិញសព្វាវុធធុនធ្ងន់និងស្រាលក្នុងតម្លៃ ២.៣ប៊ីលានដុល្លារពីអាមេរិក
សហរដ្ឋអាមេរិកបានយល់ព្រមលើការលក់សព្វាវុធចំនួន ២.៣ប៊ីលានដុល្លារ ទៅឱ្យប្រទេសសិង្ហបុរី ដែលរួមមានយន្តហោះឈ្លបយកការណ៍ប្រភេទ P-៨A Poseidon យន្តហោះចម្បាំងធុនស្រាល និងប្រព័ន្ធការពារដែនអាកាស។

ក្រសួងការបរទេសអាមេរិកបានជូនដំណឹងដល់សភាអាមេរិកអំពីការលក់សព្វាវុធនេះ កាលពីថ្ងៃពុធ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) ។
DSCA លើកឡើងថា៖«ការលក់នេះនឹងអនុញ្ញាតឱ្យសិង្ហបុរី អាចការពារខ្លួនពីការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតដោយផ្តល់នូវកម្លាំងដែនសមុទ្រដែលអាចជឿទុកចិត្តបាន ពិសេសអាចរារាំងសត្រូវ ពីការយាយីនានា»។
សេចក្ដីថ្លែងការណ៍បានបន្ដថា ការលក់ដែលបានស្នើឡើងនេះ នឹងពង្រឹងគោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ តាមរយៈការកែលម្អសន្តិសុខនៃដៃគូយុទ្ធសាស្ត្រ ដែលជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអាស៊ី។
លោក Ian Chong អ្នកវិទ្យាសាស្ត្រនយោបាយ បានប្រាប់សារព័ត៌មាន Al Jazeera ថា៖«យន្តហោះល្បាតត្រូវបានប្រើដើម្បីការពារ ផ្លូវសមុទ្រដែលលាតសន្ធឹង និងផ្លូវទឹកដ៏មមាញឹករបស់សិង្ហបុរីនៅអាស៊ីអាគ្នេយ៍»។
រីឯ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Chan Chun Sing បានប្រកាសពីគម្រោងទិញយន្តហោះអាមេរិក នៅក្នុងខែកញ្ញា បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិ Pete Hegseth នៅមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិក។
យោងតាមក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកលក់សព្វាវុធក្នុងតម្លៃទឹកប្រាក់ចំនួន ៨.៣៨ប៊ីលានដុល្លារ ឱ្យរដ្ឋាភិបាលសិង្ហបុរី ជាពិសេសអាមេរិកមានចាប់ពីគ្រាប់បែក រហូតដល់យន្តហោះចម្បាំង F-៣៥ ។
ចំណែកក្រសួងការពារជាតិប្រទេសសិង្ហបុរីបានឱ្យដឹងថា ប្រទេសសិង្ហបុរីនឹងទទួលយន្តហោះដំបូងពីការបញ្ជាទិញពីអាមេរិកចំនួន២០ ម៉ាក F-៣៥s នៅចុងឆ្នាំនេះ។
គួរឱ្យដឹងផងដែរថា សហរដ្ឋអាមេរិក និងសិង្ហបុរីសហការគ្នាលើបញ្ហាសន្តិសុខជាច្រើន ហើយយោធារបស់ពួកគេតែងតែធ្វើសមយុទ្ធហ្វឹកហាត់រួមគ្នា៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


