Connect with us

កីឡា

ក្លឹប​បាល់ទះ​ស្នងការ​រាជធានីភ្នំពេញ​ តែ​មួយ​ប្រកួត​នេះ​ទេ​ផ្អាក​មិត្តភាព​ទៀត​ហើយ​ត្រៀម​ខ្លួន​លេង​ពាន​សម្ដេច​ ក្រឡាហោម​

បានផុស

នៅ

ក្លឹប​បាល់ទះ​ដែល​កំពុង​ឡើង​កូដ​ ស្នងការរាជធានីភ្នំពេញ​ ថា​នឹង​ទទួល​ការ​ប្រកួត​មិត្តភាព​តែ​មួយ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី២៤​ ខែ​មករា​ ឆ្នាំ​២០២៦​ នេះ​ទៀត​ទេ​ផ្អាក​ហើយ​ដើម្បី​ត្រៀម​កម្លាំង​ឲ្យ​បាន​ល្អ​លេង​ពាន​រង្វាន់​សម្ដេច​ ក្រឡា ហោម​ ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទះ​ស្នងការ

លោក​ ប្រាក់​ សារ៉ាន់​ឌី គ្រូ​ជំនួយ​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ជា​ច្រើន​ខែ​មក​នេះ​ក្លឹប​បាន​ទទួល​ និង​ចេញ​ប្រកួត​មិត្តភាព​ច្រើន​ណាស់​ដែរ​ហើយ​ ដូច្នេះ​ល្មម​ចំពោះ​ការ​ពង្រឹង​សមត្ថភាព​កែប្រែ​ចំណុច​ខ្វះខាត​រួចរាល់​។​

លោក​ ប្រាក់​ សារ៉ាន់​ឌី (កណ្ដាល)

ក្លឹប​ធ្វើ​ការ​ប្រកួត​មិត្តភាព​តែ​មួយ​ប្រកួត​នៅ​ទី២៤​ ខែ​មករា​ ឆ្នាំ​២០២៦​ នេះ​ទៀត​ទេ​គឺ​ផ្អាក​ហើយ។​ ដោយ​សារ​កៀក​ថ្ងៃ​លេង​ពាន​រង្វាន់​សម្ដេច​ ក្រឡា ហោម​ ផង​ និង​បារម្ភ​ខ្លាច​មាន​រឿង​ចៃដន្យ​ណា​មួយ​ចំពោះ​កីឡាករ​អំឡុង​ពេល​នេះផង។​ ហេតុ​ដូច​នេះ​ក្លឹប​សម្រេច​ឈប់​ធ្វើ​ការ​ប្រកួត​មិត្តភាព​ផ្សេងៗ​ទៀត​ហើយ​ដើម្បី​ទុក​កម្លាំង​ និង​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​ការ​ប្រកួត​ធំ​ខាង​លើ។​

ក្រុម​បាល់ទះ​ស្នងការ

បញ្ជាក់​ដែរ​ថា​ ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជា​មួយ​ក្លឹប​បាល់ទះ​នាគ១៨​ នៅ​ថ្ងៃ​សៅរ៍​ ទី២៤​ ខែ​មករា​ ឆ្នាំ​២០២៦។​ កន្លង​ទៅ​ប៉ុន្មាន​ខែ​នេះ​ក្លឹប​បាល់ទះ​ស្នងការរាជធានីភ្នំពេញ​តែងតែ​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជា​មួយ​បណ្ដា​ក្លឹប​ជា​ច្រើន​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​របស់​ខ្លួន។​ ក្រុម​នេះ​នឹង​ត្រូវ​ចូលរួម​លេង​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ នៅ​អំឡុង​ថ្ងៃ​ទី៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​​ ឆាប់​ៗ​នេះ​ហើយ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម