កីឡា
គួរឲ្យសរសើរ អ្នកបាត់ដំបង និងត្បូងឃ្មុំ ចូលទស្សនាផ្ទាល់សុទ្ធតែជាង ៣ពាន់នាក់ ម្សិលមិញ
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦ មានការប្រកួតចំនួន ៤ គូរវាង ក្រុមខ្លាំងនៅលីគបាល់ទាត់កំពូលកម្ពុជា និងក្រុមលំដាប់ខេត្ត ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩។

អ្វីដែលគួរឲ្យកត់សំគាល់មានការប្រកួតពីរគូដែលមានអ្នកទស្សនាផ្ទាល់ច្រើនមិនចាញ់ការប្រកួតនៅលីគបាល់ទាត់កំពូលកម្ពុជាឡើយ។ ការប្រកួតរវាង ម្ចាស់ផ្ទះ បាត់ដំបង យូណៃធីត និង ព្រះខ័នរាជស្វាយរៀង មានអ្នកទស្សនាផ្ទាល់ច្រើនជាងគេបំផុតរហូតដល់ ៣៥៥០នាក់ នៅទីលានបាល់ទាត់នៃសាកលវិទ្យាល័យបាត់ដំបង។
បន្ទាប់មកការប្រកួតរវាង ម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ និង ភ្នំពេញក្រោន មានអ្នកទស្សនាផ្ទាល់រហូតដល់ ៣៤៤០នាក់ នៅទីលានបាល់ទាត់នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់។ ពីរគូផ្សេងទៀតនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ មានទស្សនាផ្ទាល់ជាង ៤០០នាក់ប៉ុណ្ណោះ។

មូលហេតុ ២ ដែលអាចបណ្តាលឲ្យអ្នកទស្សនាផ្ទាល់ច្រើនគឺទី១ ប្រជាពលរដ្ឋនៅមូលដ្ឋានទៅគាំទ្រ លើកទឹកចិត្តដល់ក្រុមកីឡាកររបស់ខ្លួនដែលប្រកួតជាមួយក្រុមខ្លាំងមានកីឡាករអាជីព និងទី២ អ្នកគាំទ្រចង់ឃើញកីឡាករល្បីៗផ្ទាល់របស់ក្រុមនៃលីគកំពូលកម្ពុជា ពីព្រោះពួកគេធ្លាប់តែឃើញតាមទូរទស្សន៍។ ម្យ៉ាងវិញទៀត ក្រុមខ្លាំងៗដែលមានកីឡាករល្អកម្របានចេញទៅប្រកួតតាមខេត្តណាស់។
ខាងក្រោមជាស្ថិតិអ្នកទស្សនាផ្ទាល់ទាំង ៤ គូ
- បាត់ដំបង យូណៃធីត ២-៥ ព្រះខ័នរាជស្វាយរៀង មានអ្នកទស្សនាផ្ទាល់ ចំនួន ៣៥៥០ នាក់ នៅទីលានសាកលវិទ្យាល័យបាត់ដំបង
- ខេត្តត្បូងឃ្មុំ ០-៣ ភ្នំពេញក្រោន មានអ្នកទស្សនាផ្ទាល់ ចំនួន ៣៤៥០នាក់ នៅទីលានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់
- ឡាយអ៊ិនឃីង ខេត្តសៀមរាប ០-៩ បឹងកេត មានអ្នកទស្សនាផ្ទាល់ចំនួន ៤៣០នាក់ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ
- ភ្នំពេញហ្គាឡាក់ស៊ី ០-១៣ វិសាខា មានអ្នកទស្សនាផ្ទាល់ ចំនួន ៣៥០នាក់ នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


