សន្តិសុខសង្គម
អាជ្ញាធរខណ្ឌមានជ័យ ចុះរុះរេីតូបអាជីវករដែលសង់រំលោភផ្លូវសាធារណៈក្រោយជូនដំណឹង៣ថ្ងៃមិនអនុវត្តតាម
ភ្នំពេញ ៖ ក្រោយពីទុករយៈពេល៣ថ្ងៃ ក្នុងការជូនដំណឹងដល់បងប្អូនអាជីវករ លក់ដូរ ដែលសាងសង់តូបរំលោភមកលេីផ្លូវសាធារណៈ ផ្លូវបេតុង មុខអគ្គិសនីកម្ពុជា ដែលស្ថិតនៅក្នុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះមករុះរេីកាត់ចេញដេីម្បីរក្សាចំណែកផ្លូវថ្មេីរជេីង។

អាជ្ញាធរបាលឱ្យដឹងថា ដោយអនុវត្ត តាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលក្រុង រាជធានីភ្នំពេញ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំមន្ត្រីចុះណែនាំជូនដំណឹងដល់អាជីវករដែលយកចំណីផ្លូវសាធារណៈមកដាក់តាំងសម្ភារៈលក់ដូរជាកម្មសិទ្ធិផ្ទាល់ខ្លួន បង្កឲ្យបាត់បង់ចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ និងទុករយៈពេល៣ថ្ងៃដេីម្បីឱ្យបងប្អូនអាជីវកររុះរេីចេញដោយខ្លួនឯង និងមិនមានការលេីកលែងឡេីយ។

អាជ្ញាធរបន្តថា ដោយសារតែដល់ថ្ងៃកំណត់ ក្រុមបងប្អូនអាជីវករនៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង ទេីបលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរុះរេី កាត់ចេញតែម្តង។

បន្ថែមលើនេះ អាជ្ញាធរ ក៏បាន អរគុណដល់ប្រជាពលរដ្ឋ និង អាជីវករលក់ដូរ ដែលបានចូលរួមសហការ៕
ដោយ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


