Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្នងម៉ាឌូរ៉ូ លោកស្រី Rodriguez ​គ្រោង​ទៅអាមេរិក​ឆាប់ៗនេះ ដោយ​គ្មានការ​ភ័យខ្លាច​​​​

បានផុស

នៅ

លោក​ស្រី Delcy Rodriguez ប្រធានា​ធិប​តីប​ណ្តោះ​អាសន្ន​របស់​វ៉េណេ​ស៊ុយ​អេឡា​ នឹង​ធ្វើ​ទស្សន​កិច្ច​ទៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​ពេលឆាប់ៗ​នេះ ដើម្បី​រកដំណោះ​ស្រាយ​​​​​​ក្នុង​​បញ្ហានានា​ដែល​បាន​កើត​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​​​។​ ដំណើរទស្សនកិច្ច​នោះ​​​បាន​​បង្ហាញ​សញ្ញា​បន្ថែម​ទៀត​អំពី​ឆន្ទៈ​របស់ប្រធានាធិបតី​​ លោក ដូណាល់​ ត្រាំ​ ក្នុង​ការ​ឱប​ក្រសោប​មេ​ដឹក​នាំ​ថ្មី​របស់​ប្រទេស​សម្បូរ​ប្រេង​រូប​នេះ​។ នេះ​បើ​យោងតាម​មន្ត្រី​អាមេរិក​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ស្រី Delcy Rodriguez, Reuters.

សារព័ត៌មាន FRANCE24 បាន​ផ្សាយ​ថា​ លោក​ស្រី Delcy Rodriguez នឹង​​ក្លាយ​​ជា​ប្រធានា​ធិបតី​​វ៉េណេ​ស៊ុយ​អេឡា​​ដំបូង​ ​ដែល​​នឹង​ទៅ​ទស្សនា​​សហ​រដ្ឋ​​អាមេរិក​​ក្នុង​​រយៈ​​ពេល​​​យូរ​ ជាង​​ប្រធានា​ធិបតី​ផ្សេង​ទៀត​​ដែលបាន​​​ចូល​​រួម​​កិច្ច​​ប្រជុំ​​របស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​នៅ​​ទីក្រុង​​ញូវ​យ៉ក​។

លោក​ស្រី ​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា​ ខ្លួន​ព្យាយាម​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សន្ទនា​ជា​មួយ​សហ​រដ្ឋ​អាមេរិក «ដោយ​ពុំ​មាន​ការ​ភ័យខ្លាច​អ្វីនោះឡើយ​»។

លោកស្រី​ Rodriguez បាន​បន្ត​ថា៖«យើង​កំពុង​ស្ថិត​ក្នុង​ដំណើរនៃ​​ការ​សន្ទនា និង​ធ្វើ​ការ​ជា​មួយ​សហរដ្ឋ​អាមេរិក ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ណា​មួយ​ឡើយ​ ក្នុង​ការ​ប្រឈម​មុខ​​ដើម្បី​រក​ដំណោះ​ស្រាយ​រួម​មួយ​ ពី​ការ​លំបាក​របស់​យើង[…] និង​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​តាម​រយៈ​ការភាសា​​ទូត»​។

ការ​អញ្ជើញ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​​ខ្លាំង ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីន​តោន និង​ទីក្រុង​ការ៉ាកាស ចាប់​តាំង​ពី​កង​កម្លាំងរបស់​សហរដ្ឋ​អាមេរិក​បាន ក្នុង​ការ​ចាប់​ខ្លួន​ប្រធានា​ធិប​តី​ នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ។​

គួរ​បញ្ជាក់​ថា លោក​ស្រី Rodriguez គឺ​ជា​អតីត​អនុប្រធានាធិបតី និង​ជា​អ្នកនៅ​ក្នុង​រដ្ឋាភិ​បាល​ផ្តាច់​ការ​របស់លោក​ ​នីកូឡាស​ ម៉ាឌូរ៉ូ​ ដែល​ប្រឆាំង​អា​មេរិក​ដែល​តែង​តែ​រុកកួន​​​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេឡា មុន​ពេល​លោក​ស្រីចូល​ធ្វើ​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​។

តែ​យ៉ាង​ណា លោក​ស្រី នៅតែ​ជាប់​ឈ្មោះ​​ក្នុងបញ្ជី​​នៃ​​ការ​ដាក់​ទណ្ឌ​កម្ម​របស់​សហ​រដ្ឋ​អាមេរិក រួម​ទាំង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ផង​ដែរ​។

លើស​ពី​នេះ ​នាវា​ចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក​នៅ​តែ​ប្រមូល​ផ្តុំ​នៅ​ឆ្នេរ​សមុទ្រ​វ៉េ​ណេ​ស៊ុយអេឡា លោក​ស្រី​ក៏​បន្តអនុញ្ញាត​ឱ្យ​សហ​រដ្ឋ​អាមេរិក​ធ្វើជា​​ឈ្មួញ​កណ្តាល​ការ​នៃ​លក់​ប្រេង​​ប្រទេស​នេះ សម្រាប់​សម្រប​សម្រួល​ការ​វិនិយោគ​ទុន​បរទេស និង​​ដោះ​លែង​អ្នក​ទោស​នយោបាយ​រាប់​សិប​នាក់​។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​សេតវិមាន​បាន​ឱ្យ​ដឹង​ថា លោកស្រី​ Rodriguez នឹង​ធ្វើ​ទស្សន​កិច្ច​ក្នុង​ពេល​ឆាប់ៗនេះ ប៉ុន្តែ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់​នៅ​ឡើយ​ទេ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម