ព័ត៌មានជាតិ
កម្ពុជា បញ្ជូនមនុស្ស២នាក់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញទៅឱ្យកូរ៉េខាងត្បូងវិញ
ពលរដ្ឋកូរ៉េខាងត្បូង ចំនួន ២រូប ក្នុងនោះរួមមាន ឈ្មោះ Kang Dawit និងឈ្មោះ An Youngji នៅយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ត្រូវបានធ្វើបត្យាប័នទៅប្រទេសកំណើតវិញ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ នេះបើតាមក្រសួងយុត្តិធម៌កម្ពុជា ចេញផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការ នាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

ក្រសួងយុត្តិធម៌កម្ពុជា បញ្ជាក់ដូច្នេះថា៖«បុគ្គលខាងលើជាសមាជិកក្រុមឧក្រិដ្ឋជនដែលបានប្រើប្រាស់បណ្តាញសង្គម ដើម្បីទាក់ទងជនរងគ្រោះ និងបានក្លែងជាមានទំនាក់ទំនងមនោសញ្ចាតនាជាមួយនឹងអ្នកទាំងនោះ ហើយបន្ទាប់ពីទទួលបានការទុកចិត្ត បុគ្គលទាំងនេះបានបង្ហាញពីគម្រោងវិនិយោគ និងបានលួងលោមឱ្យជនរងគ្រោះទាំងនោះបណ្តាក់ទុនវិនិយោគជាមួយខ្លួន ក្នុងគោលបំណងឆបោកយកប្រាក់ទាំងនោះ។»។

បន្ទាប់ពីកើតមានជនជាតិកូរ៉េម្នាក់ស្លាប់នៅលើទឹកដីខេត្តកំពត ប្រទេសកម្ពុជា ព្រោះតែការធ្វើទារុណកម្មពីសំណាក់ជនជាតិកូរ៉េខាងត្បូង និងជនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការបង្កើតក្រុមការងាររួមមួយរវាងកម្ពុជា និងកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប់ពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា។ ការិយាល័យក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ Task Force ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅផងដែរ នៅក្នុងនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមរម្លឹកដែរថា នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៥ កម្ពុជា បានបញ្ជូនជនជាតិកូរ៉េចំនួន ៦៤នាក់ ទៅប្រទេសកំណើតវិញ។ ពលរដ្ឋកូរ៉េទាំងនេះ ទទួលបានការជួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា និងត្រូវបានឃាត់ខ្លួនដោយសារបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការជាប់បោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ៕

ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


