កីឡា
អ្នកគាំទ្រ ថា រាល់ពេល Win Streak ចាញ់ គឺអ្នកប៉ះសេ មិនសូវលើកបាល់ឱ្យ វឿន វាសនា
អ្នកគាំទ្របាល់ទះ កម្ពុជា បានបញ្ចេញមតិដូចៗគ្នា ពីការបរាជ័យ ៤ លើករបស់ក្រុម Win Streak នៅក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ រដូវកាលនេះ កើតឡើងដោយសារអ្នកលើកបាល់សញ្ជាតិ ថៃ Saranchit Charoensuk មិនសូវបោះបាល់ឱ្យកីឡាករកម្ពុជា វឿន វាសនា វាយផ្តាច់។

គិតត្រឹមសប្តាហ៍ទី ១៧ ដែលបានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមបាល់ទះ Win Streak បានចាញ់ចំនួន ៤ លើកហើយនៅរដូវកាលនេះ។ កាលពីថ្ងៃ សៅរិ៍ ទី ២៤ ខែ មករា ក្រុម Win Streak បានចាញ់ក្រុម Taipei East Power ៣ សិតទល់ ០។ ចំណែនៅថ្ងៃ អាទិត្យ ទី ២៥ បានចាញ់ក្រុម TSG SkyHawks ក្នុងលទ្ធផល ៣ សិតទល់ ០ ដូចគ្នា។
ក្រោយការបរាជ័យរបស់ Win Streak ២ ប្រកួតជាប់គ្នាបែបនេះ បានធ្វើឱ្យអ្នកគាំទ្រ កម្ពុជា ជាច្រើនបញ្ចេញមតិស្រដៀងៗគ្នា ថា រាល់ពេល Win Streak ចាញ់ គឺមកពី វឿន វាសនា មិនសូវមានបាល់វាយផ្តាច់។ មូលហេតុធំ ២ ធ្វើឱ្យ វាសនា មិនសូវមានបាល់លេង គឺដោយសារអ្នកបាំងបាល់ខាងគូប្រកួតចាំបិទ វាសនា ខ្លាំងពេក ហើយមួយទៀត អ្នកលើកបាល់ Saranchit Charoensuk មិនសូវចេញបាល់ឱ្យ វាសនា វាយផ្តាច់។

ផ្អែកតាមការលើកឡើងខាងលើ ឃើញថា ការប្រកួត ២ ប្រកួតចុងក្រោយនេះ វឿន វាសនា ពិតជាមិនសូវមានបាល់លេងច្រើននោះទេ។ ម្យ៉ាងវិញទៀត ស្មាត់កម្ពស់ ១.៩៦ ម៉ែត្រ រូបនេះក៏មិនបានជាប់នៅតំណែងកីឡាកររកពិន្ទុច្រើនជាងគេប្រចាំក្រុមផងដែរ ដោយការប្រកួតនីមួយៗរកបានមិនបានដល់ ១០ គ្រាប់ផង។
គួរឱ្យដឹង ថា ក្រុមបាល់ទាត់ Win Streak នៅតែបន្តឈរកំពូលតារាងក្នុងលីគកំពូល តៃវ៉ាន់ ទោះបានចាញ់់ ៤ ប្រកួតហើយក៏ដោយ ដោយឆ្លងកាត់ ៣២ ប្រកួត ពួកគេឈ្នះ ២៨ និងចាញ់ ៤។ ចំណែក វឿន វាសនា វិញ នៅតែបន្តឈរជាកីឡាករកពិន្ទុច្រើនជាងគេប្រចាំលីគកំពូល តៃវ៉ាន់ ដោយរកបានពិន្ទុសរុបចំនួន ៦៥០ ពិន្ទុ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


