Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ជ្រើសរើសជើឯកថ្នាក់ជាតិ

បានផុស

នៅ

នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឯម ម៉ាអូរី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហព័ន្ធ និងលោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក”ង” ទូកនាគ ទូកផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើឯកថ្នាក់ជាតិ “ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី២ ប្រចាំឆ្នាំ២០២៥ ដែលការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតកីឡាទូកនេះ គឺដើម្បីជំរុញវិស័យកីឡាទូកនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីបានបញ្ចេញសមត្ថភាព ដណ្តើមពានរង្វាន់កិត្តិយសរបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា។

​ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សាយ៉ាងម៉ត់ចត់លើការបែងចែកភារកិច្ចតាមផ្នែកនីមួយៗ រួមមាន ១.ការរៀបចំបច្ចេកទេសទីលានប្រកួត និងកន្លែងស្នាក់នៅរបស់កីឡាករ។ ២.ការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រតិភូ កីឡាករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្ត។ ៣. ការរៀបចំសោភ័ណភាព បរិស្ថាន និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ៤.ការត្រៀមលក្ខណៈផ្នែកសុខាភិបាល និងក្រុមសង្គ្រោះបន្ទាន់។

ការរៀបចំការប្រកួតនេះ មិនត្រឹមតែជាការលើកកម្ពស់វិស័យកីឡាអុំទូកនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការបង្ហាញពីសក្តានុពល និងការរីកចម្រើនរបស់ខេត្តស្វាយរៀង ក៏ដូចជាការផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំបានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ និងអនុវត្តភារកិច្ចដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យព្រឹត្តិការណ៍ថ្នាក់ជាតិនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម