Connect with us

សន្តិសុខសង្គម

នាំខ្លួននាយរងផ្នែកចរាចរណ៍ខណ្ឌម្នាក់ទៅសួរនាំ ក្រោយ​រងការចោទប្រកាន់ ស៊ីដាច់លុយ១៦ម៉ឺនដុល្លារពីជនជាតិចិន

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំខ្លួននាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខម្នាក់ទៅសួរនាំ ក្រោយរងការចោទប្រកាន់ថាបានស៊ីដាច់លុយ១៦ម៉ឺនដុល្លារពីជនជាតិចិន។

ការនាំខ្លួននាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទៅសួរនាំនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គមដោយចោទប្រកាន់ថា លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលយកលុយចំនួន ១៦០,០០០ ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិក) ដើម្បីរត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ ប៉ុន្តែរត់ការមិនបានសម្រេច។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ នាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ដើម្បីសួរនាំតាមជំនាញរបស់សមត្ថកិច្ច៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម