ព័ត៌មានអន្ដរជាតិ
អានុទីន បញ្ជាក់ថា គ្មានសង្គ្រាមជុំទី៣ជាមួយកម្ពុជាទេ
នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល បានបញ្ជាក់ថា នឹងមិនមានសង្គ្រាមជុំទី៣ជាមួយកម្ពុជាទេ។ យ៉ាងណា សម្តីរបស់មេដឹកនាំម្នាក់នេះ មិនអាចយកជាការបានឡើយពោលគឺជាមនុស្សក្រឡិចក្រឡុចនិងនិយាយឲ្យបានតែរួចពីមាត់ តែវីរកងទ័ពកម្ពុជាក៏នៅតែប្រុងជើងការខ្ពស់ ជាប់ជានិច្ច។

ថ្លែងនៅឯវិមានរដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារទី២៧ខែមករាឆ្នាំ២០២៦ និងយកមកផ្សាយដោយ Bangkok Post, លោកអានុទីន ប្រាប់អ្នកសារព័ត៌មានថា នៅព្រំដែន! គ្មានសញ្ញានៃការផ្ទុះសង្គ្រាមជុំទី៣រវាងកម្ពុជានិងថៃនោះទេ។ អានុទីន និយាយថា យោធាថៃ-កម្ពុជា បាននិងកំពុងធ្វើការប្រាស្រ័យទាក់ទងគ្នា ដើម្បីបង្ការរាល់ការយល់ច្រឡំផ្សេងៗ។
ក្នុងឆ្នាំ២០២៥ ប្រទេសថៃ បានបើកការឈ្លានពានកម្ពុជាចំនួន២លើក មួយលើកនៅខែកក្កដា និងមួយលើកទៀតនៅខែធ្នូ ដែលទង្វើទាំងនេះត្រូវគេដឹងច្បាស់ថា គឺដោយសារតែបញ្ហានយោបាយក្នុងស្រុករបស់ខ្លួនប៉ុណ្ណោះ។
សូម្បីតែថៃខ្លួនឯង ក៏ទទួលស្គាល់ដោយបើកចំហដែរថា សង្គ្រាមជាមួយកម្ពុជា គឺពិតជាឈ្នាន់នយោបាយរបស់ អានុទីន ដើម្បីកៀរគររកសំឡេងឆ្នោតនិងទាញប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះមែន។

តាមរយៈអត្ថបទដែលចេញផ្សាយដោយ Bangkok Post នៅថ្ងៃសៅរ៍ទី២០ខែធ្នូឆ្នាំ២០២៥ សារព័ត៌មាននេះបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតថា ការផ្ទុះសង្គ្រាមជាមួយកម្ពុជា ធ្វើឲ្យគណបក្សភូមិចៃថៃ ទទួលបានប្រយោជន៍ធំមុនការបោះឆ្នោត ហើយសំឡេងគាំទ្រពីសំណាក់ប្រជាជនក៏ហក់ឡើងដែរ។ វាមិនត្រឹមតែផ្លាស់ប្តូរគំនិតពលរដ្ឋលើយោធានិងការជជែកដេញដោលផ្នែកសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរៀបចំសាជាថ្មីនូវ «ជោគវាសនានយោបាយ» នៃគណបក្សធំៗនៅក្នុងប្រទេសថៃទៀតផង។
វិធីសាស្រ្តរបស់អានុទីន បានបង្ហាញយ៉ាងច្បាស់ថា ដើម្បីតែនយោបាយក្នុងប្រទេសខ្លួនឯងសោះ បុរសម្នាក់នេះហ៊ានយកជីវិតប្រជាជនកម្ពុជានិងថៃ មកធ្វើជាល្បែង បង្កើតឲ្យមានសង្គ្រាម បង្កវិនាសកម្ម បណ្តាលឲ្យមនុស្សស្លាប់និងរត់ភៀសខ្លួនគួរឲ្យសង្វែក និងបង្កការបំផ្លាញបំផ្លាញយ៉ាងធំធេង។
ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលការបោះឆ្នោតថៃកាន់តែខិតជិតមកដល់ គណបក្សភូមិចៃថៃនិងលោកអនុទីនផ្ទាល់ កាន់តែបាត់បង់សំឡេងគាំទ្រ និងលែងទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាជនថៃទៀតហើយ ខណៈគណបក្សធំ២ដែលកំពុងប្រជែងគ្នាស្វិតស្វាញគឺ ភឿថៃនិងប្រជាជន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


