Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុង​រុន​តា​ឯក​តេ​ជោ​សែន ដឹក​នាំ​ក្រុម​ការងារ​ប្រមូល​ផលបន្លែ​ដែល​បងប្អូន​ភៀស​សឹក​បាន​ដាំដុះ

បានផុស

នៅ

សៀមរាប ៖ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងស្របតាមការណែនាំរបស់ លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ចាប់ពីថ្ងៃទី២៣ ដល់ទី២៧ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងក្រុមការងារក្រុងរុនតាឯកតេជោសែន បានប្រមូលផលបន្លែដែលបានដាំចំនួន ៤៨៥គីឡូក្រាម ដោយក្នុងនោះរួមមាន ផ្ទីចំនួន៨០គីឡូក្រាម ត្រកួន ១០៥គីឡូក្រាម និងស្ពៃចំនួន ៣០០គីឡូក្រាម ចែក​ជូន​បងប្អូនភៀសសឹក​ដែល​កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹង សោភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន បានបង្ហាញថា សមិទ្ធផលទាំងនេះ បានមកពីគំនិតផ្ដួចពីសំណាក់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងស្របតាមការណែនាំ របស់​ឯកឧត្ដម​អភិបាល​ខេត្ដ ដោយ​មាន​ការ​សហការពីអាជ្ញាធរមូលដ្ឋាន មន្រ្ដីកសិកម្ម ព្រះសង្ឃ និងបងប្អូនពលរដ្ឋភៀសសឹក ដែលបានខិតខំ និងយកចិត្ដទុកដាក់ក្នុងការដាំបន្លែនៅសួនបន្លែជនភៀសសឹក ដែល​ចេញ​ជាលទ្ធផលផ្លែផ្កានាពេលនេះ។

លោកអភិបាលក្រុង បានជំរុញ និងលើកទឹកចិត្ដដល់បងប្អូនភៀសសឹកទាំងអស់ បន្ដ​យន្ដការ​ក្នុងការដាំបន្លែជាបន្ដទៀត ដើម្បី​ជួយសម្រួលជីវភាព​ប្រចាំថ្ងៃ ក្នុងកំឡុងពេលស្នាក់នៅជាបណ្ដោះអាសន្ន និង​កាត់បន្ថយការចំណាយថវិកា​បានមួយកម្រិត៕

ដោយ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម