Connect with us

កីឡា

រកឃើញ ៨ ក្រុមឡើងវគ្គ ១៦ ក្រុមពាន UCL ហើយ ខណៈ Real Madrid ត្រូវជម្រុះ Playoff

បានផុស

នៅ

ការប្រកួតវគ្គ League Phase ដើម្បីរកកៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League បានបញ្ចប់ជាស្ថាពរហើយ ត្រឹមយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ មករា ឆ្នាំ ២០២៦ ខណៈរឿងគួរឱ្យភ្ញាក់ផ្អើល​ គឺ Real Madrid ត្រូវធ្លាក់មកលេងជម្រុះ (playoff) ក្រោមថ្វីជើងក្រុម Benfica។

ទិដ្ឋភាពប្រកួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Real Madrid យប់មិញបានចាញ់ក្រុមម្ចាស់ផ្ទះ Benfica ដែលដឹកនាំដោយអតីតអ្នកចាត់ការរបស់ពួកគេលោក Jose Mourinho ក្នុងលទ្ធផល ៤ ទល់នឹង ២។ ក្រុមអធិរាជស ស្ថិតនៅលេខរៀងទី ៩ ក្នុងលីគ ត្រូវលេងជម្រុះ (playoff) ជាមួយក្រុម ១៥ ផ្សេងទៀតដូចជា Inter Milan, Paris Saint-Germain, Newcastle United, Juventus, Atletico Madrid, Atalanta, Bayer Leverkusen, Dortmund, Olympiacos, Club Brugge, Galatasaray, Monaco, Qarabag FK, Bodo/Glimt និង Benfica។

ទិដ្ឋភាពប្រកួត

ចំណែកក្រុមខ្លាំង ៨ ដែលទទួលបានកៅអីឡើងវគ្គ ១៦ ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិរួមមាន Arsenal, Bayern Munich, Liverpool, Tottenham Hotspur, Barcelona, Chelsea, Sporting និង Manchester City។

គួរបញ្ជាក់ ថា ការចាប់ឆ្នោតគូប្រកួតវគ្គជម្រុះ playoff នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែ មករា ហើយការប្រកួតជើងទី ១ នឹងធ្វើនៅថ្ងៃទី ១៧-១៨ ខែ កុម្ភៈ និងការប្រកួតជើងទី ២ នឹងធ្វើនៅថ្ងៃទី ២៤-២៥ ខែ កុម្ភៈ។ ដោយឡែកការប្រកួតវគ្គ ១៦ ក្រុម នឹងធ្វើជើងទី ១ នៅថ្ងៃទី ១០-១១ ខែ មីនា និងជើងទី ២ ធ្វើនៅថ្ងៃទី ១៧-១៨ ខែ មីនា៕

ក្រុមត្រូវឡើង, ជម្រុះ play off និងធ្លាក់ចេញពី UCL

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម