Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តក្រចេះ បង្ក្រាបរថយន្តដឹកសត្វព្រៃ ១ គ្រឿង និងឃាត់ខ្លួនអ្នកបើកបរម្នាក់ បញ្ជូនទៅតុលាការ

បានផុស

នៅ

រថយន្ត​ដឹក​សត្វព្រៃ ១ គ្រឿង និង​អ្នកបើកបរ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​យប់ថ្ងៃទី ​២៧ ខែ​មករា ឆ្នាំ​ ២០២៦ ក្រោយ​មាន​ការ​ដឹកជញ្ជូន​សត្វ​ព្រៃ​ខុសច្បាប់ ចេញពី​ស្រុក​សំបូរ ដើម្បី​យកទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​សត្វព្រៃ​ខាងលើ ម៉ាក លុច​ស៊ី​ស rx300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ PP-2AH 6553 បាន​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់ បើកបរ​ដោយ​បុរស​ម្នាក់ ចេញពី​ស្រុក​សំបូរ ដើម្បី​យកទៅលក់​បន្ត​នៅ​ភ្នំពេញ ភ្លាមៗ​ ក្រុមការងារ​ព័ត៌មាន​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម​ក៏បាន​រាយការណ៍​ជូនទៅ​កម្លាំង​សមត្ថកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​ធ្វើការ​បង្ក្រាប​បទល្មើស​ខាងលើ​។

ក្រោយ​មានការ​រាយការណ៍​ភ្លាម កម្លាំង​សមត្ថកិច្ច​បានរៀបចំ​រថយន្ត​បណ្ដេញ​ស្ទាក់ចាប់​រថយន្ត​ដឹក​សត្វព្រៃ​ខាងលើ បាន​នៅ​ចំណុច​រង្វង់​មូល​ព្រា​បស ក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ និង​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់ ​រួមទាំង​រថយន្ត​ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ទាំង​យប់​តែម្ដង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ មកដល់​ថ្ងៃទី ​២៨ ខែមករា កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​ជំនាញ​កំពុង​កសាង​សំណុំរឿង​លើ​ជនសង្ស័យ និង​រថយន្ត​ រួមទាំង​វត្ថុ​តាម​ខាងលើ ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ក្រចេះ៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម