ព័ត៌មានជាតិ
លោក ប៉ែន បូណា អះអាងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះយុទ្ធជន និងពលរដ្ឋភៀសសឹក
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងជាថ្មីអំពីការយកចិត្តទុកដាក់មើលថែ និងគាំពារចំពោះប្រជាពលរដ្ឋភៀសសឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការគិតគូរខ្ពស់ទៅលើយុទ្ធជននៅសមរភូមិជួរមុខ រួមទាំងក្រុមគ្រួសារ។

បន្ទាប់ពីកិច្ចខិតខំស្វះស្វែងរកបទឈប់បាញ់ ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិ និងប្រជាជន លោក ប៉ែន បូណា បាននិយាយថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគ្រួសារយុទ្ធជនពលី និងយុទ្ធជនរងរបួស ក៏ដូចជាការស្តារឡើងវិញនូវជីវភាពជនភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃលើកម្ពុជា។

លោក សង្កត់ធ្ងន់ថា ដៃម្ខាងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលរងផលប៉ះពាល់ពីសង្គ្រាមរំលោភបំពានរបស់ថៃ ឯដៃម្ខាងទៀត រាជរដ្ឋាភិបាល ក៏កំពុងខិតខំយ៉ាងខ្លាំងលើនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ផ្អែកតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។
តាមការឱ្យដឹងពីលោក ប៉ែន បូណា ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាម៉េរិកសម្រាប់គ្រួសារដែលជាជនភៀសសឹក និងបានលុបចោលបំណុល ទាំងប្រាក់ដើម ទាំងការប្រាក់ ចំនួនប្រមាណ ១លានដុល្លារអាម៉េរិកសម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសារយោធិនពលី។ ក្នុងនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏បានរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាម៉េរិក ដើម្បីសម្រាលសំពាធហិរញ្ញវត្ថុដល់ជនភៀសសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។

សម្រាប់ភៀសសឹក ដែលមិនទាន់អាចវិលទៅកាន់ផ្ទះសម្បែងវិញបាន អ្នកនាំពាក្យ ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធកំពុងគិតគូរពីការពង្រឹងជម្រកបណ្តោះអាសន្ន ឬ ក៏អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នទៅកាន់ទីតាំងថ្មី ដែលមានភាពប្រសើរជាងបច្ចុប្បន្នក្នុងករណីចាំបាច់។ លោក ប៉ែន បូណា ថា ទាំងនេះសបញ្ជាក់ពីការយកចិត្តទុកដាក់ដោះស្រាយតាមគ្រប់មធ្យោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាគ្រួសារវីរយុទ្ធជនពលី និងវីរយុទ្ធជនរបួស៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


