Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះព្រិលក្នុង​​រដ្ឋ​Maineនៅ​​អាមេរិក បណ្តាលឱ្យ​ធ្លាក់​យន្តហោះ​១គ្រឿង​ ​សម្លាប់​មនុស្ស​៦នាក់​

បានផុស

នៅ

​នាយក​អាកាស​យាន​ដ្ឋានអន្តរ​ជាតិ​ Bangor ក្នុងរដ្ឋ​ Maine របស់​សហរដ្ឋ​អាមេរិក ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា មាន​មនុស្ស​​​ចំនួន​៦​នាក់ស្លាប់ ក្នុង​ហេតុការណ៍​ធ្លាក់​យន្ត​ហោះ​ឯកជន​មួយ​ ព្រោះ​​អាកាស​ធាតុប្រែ​ប្រួល​​ធ្ងន់​ធ្ងរ​ពិបាក​ស្មាន​​​​​ រួម​ទាំង​ព្រិល​ធ្លាក់​​ខ្លាំង​ គ្រប​ដណ្តប់​កន្លែង​កើត​ហេតុ និង​​បំណែក​ដែលយន្តហោះ​​ឆេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ធ្លាក់​យន្តហោះ​នៅ​អាមេរិក។ Pratidin time

យោង​តាម ABC News, ក្រុម​ប្រឹក្សា​ផ្នែក​​ដឹក​​ជញ្ជូន​ជាតិ និង​រដ្ឋបាល​អាកាស​ចរណ៍ ​​បាន​ចូល​រួម​ជា​មួយ​អាជ្ញា​ធរ​រដ្ឋ​ និង​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​កន្លែង​កើត​ហេតុ ដើម្បី​ប្រមូល​សំឡេង​កាប៊ីន​យន្ត​ហោះ ជា​ពិសេស​ឧបករណ៍​ថត​ទិន្នន័យ​សម្រាប់ធ្វើ​​ការ​វិភាគ។ ការិយាល័យ​​ពិនិត្យ​​សុខភាព​​របស់​​រដ្ឋ​​ក៏​​មាន​វត្ត​មាន​នៅ​​ទី​នោះ​​ដែរ ដើម្បី​​យក​​សាក​សព​​ជន​រង​គ្រោះ​​ចេញ និង​​កំណត់​​អត្តសញ្ញាណ​​ពួកគេ​​ជា​​ផ្លូវ​ការ​។

លោក​ Jose Saavedra ជា​នាយក​អាកាស​យាន​ដ្ឋានអន្តរ​ជាតិ​ Bangor ​បាន​និយាយថា អាកាសយានដ្ឋាននឹងនៅតែបន្ត​បិទ រហូតដល់ម៉ោង៩​ព្រឹក ថ្ងៃព្រហស្បតិ៍។​

គួរ​ឱ្យ​ដឹង​ថា យន្ត​ហោះ​ប្រណីត​ដែល​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ប៉ារីស​ បាន​ឈប់​ចាក់​ប្រេង ចំ​ពេល​មាន​ព្រិល​ធ្លាក់​តិចៗ ខ្យល់​បក់​ស្រាល​ និង​សីតុណ្ហភាព​ចុះ​​ត្រជាក់​​ជិត​សូន្យ ខណៈ​ដែល​ព្យុះ​ដ៏​ធំ​បាន​ចាប់​ផ្តើម​មក​ដល់​ទី​ក្រុង Bangor រដ្ឋ Maine កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

មិន​តែ​ប៉ុណ្ណោះ ព្រិលចាប់​ផ្តើម​​​ធ្លាក់​ដ៏​ក្រាស់ឃ្មឹក​ដល់​កម្ពស់​​ប្រហែល ២៤.១៣សង់​ទី​ម៉ែត្រ​ ប៉ុន្តែ​ព្រិល​ចាប់​​ផ្តើម​​ធ្លាក់ ​នៅ​ពេល​យន្ត​​ហោះធ្លាក់​​​ហើយ​ប៉ុណ្ណោះ​។​

លោក Saavedra បាន​និយាយ​ថា យន្ត​ហោះម៉ាក Bombardier Challenger ៦០០ បាន​ឆ្លង​កាត់​ការ​ពិនិត្យ តាម​ស្តង់​ដារ​រួច​ហើយ​ មុន​ពេល​ហោះ​ចាក​ចេញ​ពី​ព្រលាន​។

តែ​យ៉ាង​ណា​ អាកាស​យាន​ដ្ឋាន​​មិន​​បាន​​ឆ្លើយ​​សំណួរ​ ​ពី​​ពេល​វេលា​​​ដែល​​យន្ត​ហោះ​​ត្រូវ​​បាន​ពិនិត្យ​ និង​​រយៈ​ពេល​​នៃ​ការ​ពិនិត្យ​​ ដែល​​រំពឹង​​ថា​​ នឹង​​ល្អ​​សម្រាប់​​ការ​ហោះ​ហើរ​​​ឡើង​វិញ​នៅឡើយ​ទេ​​​​។ ​

​ក្នុង​​ចំណោម​​ជន​​រង​​គ្រោះ​​មាន​​អ្នក​​រៀប​​ចំ​​ផែន​​ការ​សម្រាប់​ជើង​ហោះ​ហើរចំនួន​៥នាក់​​ និង​​​​អ្នក​​បើក​​យន្ត​ហោះម្នាក់​​ផង​ដែរ​​។

គ្រួសារ​របស់​អ្នក​បើក​យន្ត​ហោះ​ឱ្យ​ដឹង​ថា កូន​ប្រុស​គាត់​ ឈ្មោះ​ Jacob Hosmer អាយុ ៤៧​ ឆ្នាំ បាន​ស្លាប់​ក្នុង​ករណី​នេះ​ ប៉ុន្តែ​គ្រួសារ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម