ព័ត៌មានអន្ដរជាតិ
វៀតណាម ព្រមានថា រោគសញ្ញានីប៉ាហ៍និងផ្តាសាយដូចគ្នាណាស់ កុំប្រហែស ប្រយ័ត្នព្យាបាលមិនទាន់
ស្របពេលវីរុសនីប៉ាហ៍កំពុងឆ្លងនៅឥណ្ឌា, មានប្រទេសជាបន្តបន្ទាប់បានចេញការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្ននិងតាមដានរោគសញ្ញា ហើយឥឡូវ វេជ្ជបណ្ឌិតវៀតណាមប្រាប់ថា កុំប្រហែសឲ្យសោះ ព្រោះរោគសញ្ញានីប៉ាហ៍គឺស្រដៀងផ្តាសាយខ្លាំងណាស់ ប្រយ័ត្នច្រឡំគ្នា បើមិនស្រួលត្រូវទៅពេទ្យ។

សារព័ត៌មាន VN Express បានដកស្រង់សម្តីសាស្ត្រាចារ្យ Vu Quoc Dat អនុប្រធានផ្នែកជំងឺតំបន់ក្តៅ និងអន្តរាគមន៍កាត់បន្ថយគ្រោះថ្នាក់ នៃមន្ទីរពេទ្យសកលវិទ្យាល័យវេជ្ជសាស្ត្រទីក្រុងហាណូយ ដែលព្រមានកាលពីថ្ងៃសុក្រទី៣០ខែមករាឆ្នាំ២០២៦ថា ដោយសារតែនីប៉ាហ៍ មានកម្រិតមេរោគសាហាវខ្លាំងនិងមានអត្រាស្លាប់ខ្ពស់បំផុត ដូច្នេះត្រូវបែងចែករោគសញ្ញាឲ្យដាច់កុំឲ្យច្រឡំគ្នាជាមួយជំងឺផ្តាសាយ ដើម្បីការពារអាយុជីវិត។
លោកបានបញ្ជាក់ថា ពេលឆ្លងវីរុសនីប៉ាហ៍ដំបូង គឺវាចេញរោគសញ្ញាដូចជាគ្រុនក្តៅ ឈឺក្បាលនិងអស់កម្លាំងជាដើម។ ដូច្នេះ ការពិនិត្យឲ្យច្បាស់អំពីរោគសញ្ញាគឺជារឿងសំខាន់ ព្រោះថា អ្នកជំងឺអាចព្យាបាលទាន់ពេល មិនទុករហូតដល់អាការៈកាន់តែធ្ងន់ធ្ងរ ធ្វើឲ្យស្មុគស្មាញដល់ការព្យាបាល ដែលឈានដល់គ្រោះថ្នាក់ដល់ជីវិត។

ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញបានបង្ហាញក្តីបារម្ភថា ភាពគ្រោះថ្នាក់បំផុតនៃវីរុសនីប៉ាហ៍ គឺស្ថិតនៅលើសមត្ថភាពរបស់វា ក្នុងការវាយប្រហារសរីរាង្គជាច្រើនក្នុងពេលតែមួយ បន្ទាប់ពីវាចូលក្នុងរាងកាយ។ វាមិនត្រឹមតែបំផ្លាញផ្លូវដង្ហើមប៉ុណ្ណោះទេ វាក៏អាចឆ្លងកាត់របាំងការពារខួរក្បាល ទៅវាយប្រហារប្រព័ន្ធប្រសាទកណ្តាលទៀតផង។
អ្នកជំងឺក៏ប្រឈមមុខនឹងហានិភ័យនៃការខ្សោយដង្ហើមដោយសាររលាកសួតធ្ងន់ធ្ងរ និងការបាត់បង់ស្មារតី ប្រកាច់ ក៏ដូចជាសន្លប់ព្រោះតែការរលាកខួរក្បាលផងដែរ។ ស្ថានភាពទាំងនេះវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស និងគំរាមកំហែងដល់អាយុជីវិតក្នុងរយៈពេលដ៏ខ្លី។
យ៉ាងណា បើយោងតាមក្រសួងសុខាភិបាលកម្ពុជា វីរុសនីប៉ាហ៍ មានរោគសញ្ញាដូចជា៖
- បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និង រលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូត ដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែអាចរហូតដល់ ៤៥ ថ្ងៃ រោគ សញ្ញារួមមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេល ដែលខួរក្បាលហើម ធ្វើឲ្យ វិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ។
- បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០% នៃអ្នកជំងឺមានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺ ឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី។
មិនទាន់មានវ៉ាក់សាំងឬថ្នាំបង្ការសម្រាប់ជំងឺនេះឡើយ ហើយអត្រាឈឺនិងស្លាប់របស់វា គឺខ្ពស់ខ្លាំងណាស់រហូតដល់៧៥%ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


