Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍UN៖ មុន​បោះឆ្នោត យោធា​មីយ៉ាន់ម៉ា​ បាញ់​៤០០លើក​ សម្លាប់​ជនស៊ីវិល​​យ៉ាងតិច​១៧០​នាក់

បានផុស

នៅ

អង្គការ​សហ​ប្រជាជាតិ(UN) ​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រថា យ៉ាង​ហោច​ណាស់​ជន​ស៊ីវិល ១៧០នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន​ ៤០០ លើក​ របស់របប​យោធាប្រទេស​មីយ៉ាន់​ម៉ា​ ​​អំឡុង​ពេល​ពីរ​ខែ​មុនការ​បោះ​ឆ្នោត​។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ. Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម AFP, ការ​បោះ​ឆ្នោត​បី​ដំណាក់​កាល រយៈ​ពេល​មួយ​ខែ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ ដែល​បាន​បញ្ចប់កាល​ពី​ថ្ងៃ​អាទិត្យ​។ ជា​ពិសេស​បាន​​ដាក់​កម្លាំង​យោធា​​ចូល​អំឡុង​ពេល​​​បោះ​ឆ្នោត តែ​​អ្នក​ឃ្លាំ​មើល​ក្នុង​នាម​ជាអ្នក​​ប្រជា​ធិប​តេយ្យ​​បាន​ច្រាន​ចោល​ ថា​វាជា​ការ​ប៉ុន​ប៉ង​ក្នុង​ការ​​ប្តូរ​ឈ្មោះ​​ ហើយ​​គ្រប់​គ្រង​របស់​កង​ទ័ព​ដដែល។

មិន​តែ​ប៉ុណ្ណោះ ការិ​យា​ល័យ​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ ចំពោះ​ការ​បោះ​ឆ្នោត​នេះ​។ នៅ​ថ្ងៃសុក្រ អង្គការសហប្រជាជាតិ បាន​ព្រមាន​​មី​យ៉ាន់​ម៉ាថា ​បាន​​បរាជ័យ​ក្នុង​ការ​គោ​រព​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន ហើយ​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​កម្លាំង​យោធា​ទៅ​លើ​ប្រជាជន​បាន​បន្ត​ឥត​ឈប់​ឈរ។

លោក James Rodehaver ប្រធាន​ការិយាល័យ​សិទ្ធិ​របស់​មីយ៉ាន់ម៉ា​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុងហ្សឺណែវ​(Geneva) ថា៖ «ការ​បោះ​ឆ្នោត​ដែល​បាន​ធ្វើ​ឡើង​នេះ មិន​បាន​រារាំង​អំពើ​ហិង្សា​ដែល​បន្ត​ពេញ​ក្នុង​ឆ្នាំ២០២៥ ទេ​»។

ថ្លែង​ពីទី​ក្រុង​បាង​កក លោក​បាន​គូស​បញ្ជាក់​ថា៖ «ឆ្នាំ២០២៥ គឺ​ជា​​ឆ្នាំ​ដែល​ជន​ស៊ីវិល​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​តាម​អាកាស​ច្រើន​ជាង​គេ​ទាំងអស់​ ចាប់​តាំង​ពីឆ្នាំ ២០២១​ មក​ ហើយ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត»។

អង្គ​ការ​សហប្រជាជាតិ​បាន​បន្ត​ទៀត​ថា៖ « ប្រភព​គួរ​ឱ្យ​ទុក​ចិត្តបាន​ផ្ទៀង​ផ្ទាត់​ថា​ យ៉ាង​ហោច​ណាស់​ ជន​ស៊ីវិល ១៧០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​របស់​យោធាចំនួន ៤០៨ លើក​។ ត្រូវ​បាន​រាយការណ៍​ ដោយ​ប្រភព​ច្បាស់លាស់អំឡុង​ពេល​បោះ​ឆ្នោត​ដែល​មាន​រយៈ​ពេល​ជិត​ពីរ​ខែ​​ ចាប់​​ពី​ដើម​ខែ​ធ្នូ»។

លោក Rodehaver ឱ្យ​ដឹង​​ទៀត​ថា​៖ «​ចំនួន​​អាច​​កើន​ឡើង ដោយ​ចង្អុល​បង្ហាញ​ថា​ការផ្ទៀងផ្ទាត់​តួរ​លេខ មានភាព​ស្មុគស្មាញ​ចាប់​តាំង​ពី ធ្វើ​​ទំនាក់​ទំនង​ត្រូវ​បាន​កាត់​ផ្តាច់ និងភាព​ភ័យខ្លាច​របស់​ពល​រដ្ឋ​ ​នៅ​ក្នុង​ទី​តាំង​មួយ​ចំនួន​ដែល​ពិបាក​​និយាយ​មក​កាន់​យើង»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម