ព័ត៌មានជាតិ
មន្រ្តីជំនាញខេត្តមណ្ឌលគិរី អំពាវនាវប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងរដូវប្រាំង
ដោយសារភូមិសាស្រ្តខេត្តមណ្ឌលគិរី សំបូរដោយជួរដងភ្នំមិនមានប្រភពទឹកធំ ដូចខេត្តដែលជាប់តាមជួរដងទន្លេ ដូច្នេះនារដូវប្រាំងចូលមកដល់នេះ ប្រភពទឹកអាចមានការថមថយរីងចុះជាបន្តបន្ទាប់ដូចជា អូរ ទំនប់ បឹង ព្រែក ជាដើម។

ទន្ទឹមនិងនោះ មន្រ្តីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឱ្យមានការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងនារដូវប្រាំងចូលមកដល់នេះ។ លោក ពៅ ឡោ ប្រធានការិយាល័យទឹកស្អាតនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៦ថា បច្ចុប្បន្ន សម្រាប់ខេត្តមណ្ឌលគិរីប្រជាពលរដ្ឋអាស្រ័យប្រើប្រាស់ទឹកក្នុងសហគមន៍ផងដែរដូចជា អណ្ដូងផ្ទាល់ឯកជន អណ្ដូងស្នប់ស្អាត ព្រែកអូរ បឹង ទំនប់។


ដោយឡែក សម្រាប់ប្រជាពលរដ្ឋចំនួន៥៤០០គ្រួសារបានទទួលសេវាទឹកស្អាតពីអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតទុយោផងដែរ។ លោក ពៅ ឡោ បញ្ជាក់ថា នៅទូទាំខេត្តមណ្ឌលគិរី ជាក់ស្ដែងបច្ចុប្បន្នមានអាជីវកម្មឯកជនកំពុងផ្គត់ផ្គង់ទឹកស្អាតមានចំនួន ៨ ស្ថានីយដែលកំពុងបំរើសេវាកម្មទឹកស្អាតជូនប្រជាពលរដ្ឋ ។
ជាងនេះទៅទៀត សម្រាប់សេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនារដូវប្រាំងពីសំណាក់ម្ចាស់អាជីវកម្ម ជារៀងរាល់ឆ្នាំមិនមានបញ្ហាប្រឈមនោះទេ លោកថា ក្នុងចំណោមអាជីវកម្មទាំងអស់មានតែស្ថានីយលោក ប៉ោ ពួច មួយប៉ុណ្ណោះនៅស្រុកកែវសីមា ដែលជួបបញ្ហាប្រឈមគង្វះទឹកនារដូវប្រាំងចូលមកដល់ តែបច្ចុប្បន្នលោក ប៉ោ ពួច បានផ្គត់ផ្គង់គ្រប់គ្រាន់វិញហើយឲ្យតែចូលដល់រដូវប្រាំងដែលបានបូបពីស្ថានីយផ្សេងទៀតសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋផងដែរ។

យ៉ាងណាមិញ ក្នុងនាមមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្រ្តីជំនាញផ្សេងនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សូមធ្វើការប្រើប្រាស់ទឹកដោយការសន្សំសំចៃ កុំប្រើលក្ខណៈខ្ជះខ្ជាយ ដើម្បីធ្វើឲ្យប្រភពទឹកអាច ប្រើប្រាស់គ្រប់គ្រាន់ពេញមួយរដូវប្រាំងនេះ ហើយមន្រ្តីជំនាញនិងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត អំពីប្រភពទឹកនារដូវប្រាំងផងដែរ ៕
អត្ថបទ ៖ រៀម សុខហេង


-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


