ព័ត៌មានអន្ដរជាតិ
ច្បាប់សុវត្ថិភាពអាហារវៀតណាមថ្មី បង្កឱ្យទំនិញបរទេស ៣០០ ០០០ តោន ជាប់គាំងនៅព្រំដែន
ក្រឹត្យថ្មីស្តីពីសុវត្ថិភាពចំណីអាហារ ដែលវៀតណាមទើបចាប់ផ្ដើមអនុវត្ត បានបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់លំហូរទំនិញពីបរទេសនៅតាមច្រកព្រំដែន ដោយធ្វើឱ្យទំនិញកសិកម្មនាំចូលប្រហែល ៣០០ ០០០ តោន ត្រូវជាប់គាំងនៅទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងរបស់ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម និងការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS កាលពីថ្ងៃចន្ទ។

ក្នុងរបាយការណ៍ថ្ងៃទី ១ កុម្ភៈ ទៅកាន់លោកនាយករដ្ឋមន្ត្រី ផាម មិញ ឈិញ ក្រសួងកសិកម្មវៀតណាមបាននិយាយថា ក្រឹត្យលេខ 46/2026/NĐ-CP ដែលចូលជាធរមាននៅថ្ងៃទី ២៦ ខែមករា ត្រូវបានអនុវត្តភ្លាមៗពេក ដែលធ្វើឱ្យទំនិញនាំចូលនៅកន្លែងត្រួតពិនិត្យដីគោក សមុទ្រ និងអាកាស មានការកកកុញ។ ការកកកុញនេះ ភាគច្រើនប៉ះពាល់ដល់បន្លែ ផ្លែឈើ អង្ករ ដំឡូងមី និងអាហារកែច្នៃ។
ក្រឹត្យរបស់វៀតណាម រឹតបន្តឹងការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ បន្ទាប់ពីមានបញ្ហាសុវត្ថិភាពថ្មីៗនេះ។ យ៉ាងណាមិញ អាជ្ញាធរវៀតណាមបានព្រមានថា វាបានបង្កើតឧបសគ្គធ្ងន់ធ្ងរ។
ក្រោមច្បាប់ថ្មី ការដឹកជញ្ជូនចំណីអាហារនាំចូលភាគច្រើន ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យឯកសារ ការត្រួតពិនិត្យរូបវន្ត និងការធ្វើតេស្តមន្ទីរពិសោធន៍មុនពេលឆ្លងកាត់គយ។ លទ្ធផលតេស្តជាធម្មតាចំណាយពេល ៥-៧ ថ្ងៃ ប៉ុន្តែច្រកព្រំដែនភាគច្រើន ជាពិសេសច្រកឆ្លងកាត់ដីគោក មិនមានមន្ទីរពិសោធន៍នៅនឹងកន្លែងទេ ដែលធ្វើឱ្យដំណើរការត្រួតពិនិត្យយឺតយ៉ាវខ្លាំង។
ភាពច្របូកច្របល់លើការអនុវត្ត បានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ផ្នែកអធិការកិច្ចខ្វះការណែនាំច្បាស់លាស់អំពីសូចនាករសុវត្ថិភាពណាដែលត្រូវធ្វើតេស្ត ខណៈតម្រូវការថ្មីសម្រាប់អ្នកនាំចូលផលិតផលស្រស់ៗដើម្បីដាក់ស្នើឯកសារ «ស្តង់ដារផលិតផល» បានជាប់គាំងដំណើរការអនុម័ត ដោយសារតែគ្មានគំរូផ្លូវការ។
ឆ្លើយតបនឹងបញ្ហានេះ ក្រសួងបាននិយាយថា អាជ្ញាធរវៀតណាមបានធ្វើការជាមួយរដ្ឋាភិបាលមូលដ្ឋាន និងភ្នាក់ងារស្ដុកទំនិញ ដើម្បីបន្ធូរបន្ថយការកកស្ទះ ហើយនៅថ្ងៃទី ៣១ ខែមករា ភាគច្រើននៃទំនិញដែលជាប់គាំង ត្រូវបានដោះស្រាយ។ យ៉ាងណាមិញ ក្រសួងបានព្រមានថា បញ្ហានេះអាចកើតឡើងម្តងទៀត បើគ្មានដំណោះស្រាយបន្ទាន់។
ក្រសួងបានអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាម កែប្រែក្រឹត្យលេខ ៤៦ ជាបន្ទាន់ និងចេញការណែនាំបណ្តោះអាសន្ន ដើម្បីធ្វើឱ្យការអនុវត្តអាចដំណើរការបាន ខណៈពិចារណាធ្វើវិមជ្ឈការការត្រួតពិនិត្យទៅអាជ្ញាធរខេត្ត សម្រាប់ការដោះស្រាយដែលអាចបត់បែនបានកាន់តែច្រើននៅច្រកព្រំដែន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


