Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះស្តារប្រឡាយជុំវិញវិទ្យាល័យជម្ពូវ័ន ដើម្បីការពារការលិចលង់ក្នុងបរិវេណសាលារៀន

បានផុស

នៅ

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦​ បានចុះពិនិត្យការស្តារប្រឡាយទឹកព័ទ្ធជុំវិញវិទ្យាល័យជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅទី៣ ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរន្តទឹក ការពារការលិចលង់ក្នុងបរិវេណសាលារៀន និងលើកកម្ពស់អនាម័យបរិស្ថានក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ការស្តារភក់ និងកាកសំណល់ដែលកកស្ទះក្នុងប្រឡាយចេញពីជុំវិញវិទ្យាល័យជម្ពូវ័ន គឺដើម្បីធានាថា ទឹកអាចហូរបានលឿននៅពេលមានភ្លៀងធ្លាក់ខ្លាំង និងការពារការលិចលង់ដោយសារជំនន់ទឹកភ្លៀង ព្រោះវិទ្យាល័យជម្ពូវ័ន ជារឿយៗតែងរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ហើយក៏ជាវិធានការយុទ្ធសាស្ត្រដើម្បីការពារអគារសិក្សា និងផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សផងដែរ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យពន្លឿនការងារ និងធានាឱ្យបាននូវគុណភាព ដើម្បីជៀសវាងការដក់ទឹកបង្កជាក្លិនស្អុយប៉ះពាល់ដល់សុខភាពអ្នករស់នៅក្បែរនោះ ហើយលោកក៏សំណូមពរឱ្យប្រជាពលរដ្ឋកុំបោះសំរាមចូលក្នុងប្រឡាយ ដែលជាមូលហេតុចម្បងនៃការកកស្ទះ។

ជាមួយនឹងការណែនាំនេះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានស្នើឱ្យសហគមន៍ជួយមើលថែ និងរក្សាបរិស្ថានជុំវិញប្រឡាយដែលបានស្តាររួច ដើម្បីប្រយោជន៍រួមយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម