Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ចឡាវកើនឡើង ៤,៨% នៅឆ្នាំមុន

បានផុស

នៅ

ការិយាល័យស្ថិតិឡាវ បានឱ្យដឹងថា ប្រទេសឡាវបានកត់ត្រានូវកំណើនសេដ្ឋកិច្ច ៤,៨% នៅឆ្នាំ ២០២៥ ដែលបង្ហាញពីការងើបឡើងវិញជាលំដាប់នៅទូទាំងវិស័យសំខាន់ៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស័យ​សេវាកម្ម ផលិតកម្ម និងកសិកម្ម នៅតែជាសសរស្តម្ភសំខាន់ៗដែលគាំទ្រដល់ដំណើរការសេដ្ឋកិច្ចទាំងមូល។

សេវាកម្មរួមចំណែក​ ៣៦,៣% នៃសេដ្ឋកិច្ច ដែលគាំទ្រដោយកំណើននៃសកម្មភាពទាក់ទងនឹងទេសចរណ៍ ការដឹកជញ្ជូន និងពាណិជ្ជកម្ម។ ចំណែកវិស័យផលិតកម្មវិញ រួមចំណែក ៣២% និងកសិកម្ម ២០,៣%។ ​

​ទៅមុខទៀត​ រដ្ឋាភិបាលឡាវ​មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចឱ្យបាន​ដល់យ៉ាងហោចណាស់ ​៥,៥% នៅឆ្នាំ ២០២៦ ដែលលើសពីការ​ព្យាករ​បច្ចុប្បន្ន ៥,១​%។​ ឧស្សាហកម្មទេសចរណ៍ ថាមពល ភស្តុភារកម្ម កសិកម្ម និងឧស្សាហកម្មកែច្នៃកសិ-ឧស្សាហកម្ម ត្រូវបានកំណត់ថាជាកត្តាជំរុញដ៏សំខាន់សម្រាប់ឆ្នាំ ២០២៦។

ក្រៅពីនេះ ឡាវ​ក៏មានគោលបំណងបង្កើនកម្រិតចំណូលបន្ថែមទៀតផងដែរ​ ដោយផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ម្នាក់ ត្រូវបានព្យាករ​នៅ​ ២ ២៣៨ ដុល្លារអាមេរិក/ម្នាក់៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម