Connect with us

ជីវិតកម្សាន្ដ

ភាពយន្តចិនសម្ដែងដោយ Yang Zi ហាមមិនឲ្យចាក់ផ្សាយនៅវៀតណាម ព្រោះខ្លឹមសាររសើបពេក

បានផុស

នៅ

រឿងភាគចិនក្រោមចំណងជើងថា «Born to Be Alive» មិនត្រូវបានចាក់ផ្សាយនៅលើវេទិកាផ្សាយតាមអ៊ីនធឺណិតដ៏ពេញនិយមនៅក្នុងប្រទេសវៀតណាមទេ បន្ទាប់ពីលេចធ្លាយរូបភាពខ្លឹមសាររសើបទាក់ទងនឹងផែនទីប្រវត្តិសាស្ត្រ។ នេះបើយោងតាមតាមទីភ្នាក់ងារ 2sao ចុះផ្សាយនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងភាគទូរទស្សន៍ «Born to Be Alive» ដែលសម្តែងដោយ Yang Zi និង Hu Ge បានចាក់ផ្សាយចាប់ពីថ្ងៃទី ៣០ ខែមករា នៅលើ iQIYI និងក្នុងអំឡុងពេលម៉ោងសំខាន់នៅលើ CCTV-8 (ប្រទេសចិន)។ ឈុតខ្លីៗនេះទទួលបានការមើលចំនួន ២ លានដងនៅលើ Weibo។

ឈុតខ្លីៗដែលបានបង្ហោះនៅលើ CCTV-8 អ្នកទស្សនាវៀតណាមជាច្រើនបានកត់សម្គាល់ឃើញ បន្ទាត់ប្រាំបួនចំណុចខុសច្បាប់លេចឡើងនៅលើផែនទីជញ្ជាំង ដែលឈុតឆាកនេះខ្លីនោះស្ថិតនៅក្នុងស្ថានីយ៍ប៉ូលិស។ ផែនទីដែលមានបន្ទាត់ប្រាំបួនចំណុចត្រូវបានដាក់នៅពីក្រោយតារាសម្តែង Yang Zi ផ្ទាល់តែម្ដង។

ថ្លែងទៅកាន់កាសែត Tien Phong នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ លោក Dang Tran Cuong នាយកនាយកដ្ឋានភាពយន្តវៀតណាម បានថ្លែងថា លោកបានទទួលព័ត៌មាននេះរួចហើយ ដោយធ្វើការបញ្ជាក់ផងដែរថា «ខ្សែភាពយន្ត «Born to Be Alive» មិនត្រូវឲ្យចាក់ផ្សាយនៅលើវេទិកាភាពយន្តអនឡាញដ៏ពេញនិយមនៅក្នុងប្រទេសវៀតណាមទេ។ រូបភាពនៃខ្សែបន្ទាត់ប្រាំបួនចំណុចខុសច្បាប់ ដែលលេចឡើងក្នុងខ្សែភាពយន្តក្នុងទម្រង់ណាមួយគឺមិនអាចទទួលយកបានទេ»។

ជាងនេះទៀតដែរ យោងតាមទំព័រហ្វេសប៊ុកជាច្រើន បានលើកឡើងអំពីខ្សែភាពយន្តចិន និងក្រុមអ្នកគាំទ្ររបស់តារាសម្តែង Yang Zi និង Hu Ge ដោយប្រកាសថា ពួកគេនឹងឈប់ធ្វើបច្ចុប្បន្នភាពព័ត៌មាន និងរូបភាពអំពីភាពយន្តចិនមួយនេះហើយ។

ជាការកត់សម្គាល់ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវេទិកាផ្សាយភាពយន្តតាមអ៊ីនធឺណិត តម្រូវឲ្យមានដំណើរការត្រួតពិនិត្យរហ័ស និងម៉ឺងម៉ាត់។ នៅក្នុងបរិបទនៃការធ្វើសមាហរណកម្ម ភាពសម្បូរបែបនៃផលិតផលវប្បធម៌ពីប្រភពផ្សេងៗ ធ្វើឲ្យការគ្រប់គ្រងមានការលំបាកសម្រាប់ភ្នាក់ងារគ្រប់គ្រងរដ្ឋ។ ដូច្នេះហើយ នាយកដ្ឋានភាពយន្តវៀតណាមបានស្នើសុំម្តងហើយម្តងទៀតនូវវេទិកាចែកចាយភាពយន្តតាមអ៊ីនធឺណិតនៅក្នុងប្រទេស ដើម្បីលុបស្នាដៃដែលមានខ្លឹមសាររសើបទាក់ទងនឹងផែនទី ប្រវត្តិសាស្ត្រ អធិបតេយ្យភាពជាតិ នយោបាយ និងវប្បធម៌៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ពេលនេះដឹងមូលហេតុពិត ការស្លាប់របស់ Barbie Hsu ឬតួសាន់ឆាយ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម