ព័ត៌មានអន្ដរជាតិ
មុនបោះឆ្នោត ត្រាំសរសើរលោកស្រី Takaichi ជា «មេដឹកនាំដ៏រឹងមាំ មានអំណាច និងឈ្លាសវៃ»
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈ បានលើកសរសើរនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថាជា «មេដឹកនាំដ៏រឹងមាំ មានអំណាច និងឈ្លាសវៃបំផុត» ខណៈដែលទីក្រុងតូក្យូនឹងត្រូវរៀបចំការបោះឆ្នោតដ៏សំខាន់មួយនៅឯចុងសប្តាហ៍នេះ។

តាមការចេញផ្យាយពីភ្នាក់ងារ Reuters លោកត្រាំបានបង្ហាញនូវការគាំទ្រទាំងស្រុងលើ Takaichi ជាសាធារណៈ មុនការបោះឆ្នោតនៅថ្ងៃអាទិត្យ ដែលមានសារៈសំខាន់សម្រាប់លោកស្រី និងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចរបស់លោកស្រី ខណៈដែលពួកគេកំពុងស្វែងរកការបង្កើនឋានៈនៅក្នុងសភាជាន់ទាបនៃសភាជប៉ុន។
លោកបានសរសេរនៅនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា «បន្ថែមពីលើសន្តិសុខជាតិ សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា លើការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី Takaichi គឺជាមនុស្សម្នាក់ដែលសមនឹងទទួលបានការទទួលស្គាល់ដ៏មានឥទ្ធិពលចំពោះការងារដែលលោកស្រី និងសម្ព័ន្ធភាពរបស់លោកស្រីកំពុងធ្វើ»។
នៅក្នុងសារដដែលនោះ មេដឹកនាំអាមេរិកបានបញ្ចាក់បន្ថែមថា «ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក វាជាកិត្តិយសរបស់ខ្ញុំក្នុងការផ្តល់ការគាំទ្រពេញលេញ និងទាំងស្រុងចំពោះលោកស្រី និងអ្វីដែលសម្ព័ន្ធភាពដ៏គួរឲ្យគោរពរបស់លោកស្រីកំពុងតំណាង។ ដូច្នេះ Takaichi នឹងមិនធ្វើឲ្យប្រជាជនជប៉ុនខកចិត្តឡើយ! សូមជូនពរឲ្យអ្នកមានសំណាងល្អក្នុងការបោះឆ្នោតថ្ងៃអាទិត្យដែលជាថ្ងៃដ៏សំខាន់របស់អ្នក»។
មិនតែប៉ុណ្ណោះ លោកហាក់ទន្ទឹងរង់ចាំស្វាគមន៍លោកស្រី Takaichi មកកាន់សេតវិមាន នៅថ្ងៃទី ១៩ ខែមីនាខាងមុខនេះ ដោយមិនភ្លេចលើកឡើងអំពីដំណើរទស្សនកិច្ចដ៏ស្អិតរមួតរបស់ខ្លួនទៅកាន់ប្រទេសជប៉ុន កាលពីឆ្នាំមុនឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ព្រិលធ្លាក់ខ្លាំងគំរាមកំហែងដល់ចំនួនអ្នកទៅបោះឆ្នោតនៅជប៉ុន នាចុងសប្ដាហ៍នេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


