ព័ត៌មានអន្ដរជាតិ
ព្រិលធ្លាក់ខ្លាំងគំរាមកំហែងដល់ចំនួនអ្នកទៅបោះឆ្នោតនៅជប៉ុន នាចុងសប្ដាហ៍នេះ
លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានបញ្ជាឲ្យមានវិធានការបន្ទាន់ ដើម្បីធានាថា ការបោះឆ្នោតសកលរបស់ជប៉ុនអាចប្រព្រឹត្តទៅបាននៅថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ខាងមុខ ទោះបីជាមានការធ្លាក់ព្រិលខ្លាំងក្នុងកម្រិតកំណត់ត្រា និងចំនួនអ្នកស្លាប់ដែលកំពុងកើនឡើង កំពុងបង្កការរំខានដល់តំបន់ភាគខាងជើងក៏ដោយ។

ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតសភាជាន់ទាបក្នុងរដូវរងាលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ ដែលជាការភ្នាល់នយោបាយដ៏សំខាន់សម្រាប់លោកស្រី Takaichi ក្នុងនាមជានាយករដ្ឋមន្ត្រីស្រ្តីដំបូងគេរបស់ជប៉ុន ដែលបានសម្រេចចិត្តរំលាយសភាក្រោយកាន់តំណែងបានត្រឹមតែ ៣ខែ ដើម្បីស្វែងរកការគាំទ្រថ្មី។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាភស្តុភារគឺជាឧបសគ្គដ៏ធំ៖ នៅក្នុងខេត្តដូចជា Aomori និង Niigata ផ្ទាំងប៉ាណូឃោសនាបោះឆ្នោតត្រូវបានកប់ក្រោមគំនរព្រិលកម្ពស់ពីរម៉ែត្រ ហើយអាជ្ញាធរមូលដ្ឋានកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសម្អាតផ្លូវទៅកាន់មណ្ឌលបោះឆ្នោត។
យោងតាមសារព័ត៌មាន NHK គិតត្រឹមថ្ងៃទី៥កុម្ភៈនេះ អាកាសធាតុដ៏អាក្រក់នេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៥នាក់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតរងរបួស ដែលនាំឲ្យរដ្ឋាភិបាលត្រូវពង្រាយកងកម្លាំងស្វ័យការពារ ដើម្បីជួយសង្គ្រោះក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។ ក្រៅពីគ្រោះថ្នាក់នៃការរអិលបាក់ដី និងការបាក់រលំដំបូលផ្ទះ ក្រុមអ្នកវិភាគនយោបាយបានព្រមានថា លក្ខខណ្ឌអាកាសធាតុដ៏អាក្រក់នេះអាចធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតធ្លាក់ចុះទាបបំផុតជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងចំណោមមនុស្សចាស់នៅក្នុងតំបន់ជនបទ។ ទោះបីជាគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី Takaichi កំពុងនាំមុខក្នុងការស្ទង់មតិក៏ដោយ ប៉ុន្តែ «យុទ្ធនាការដែលកកស្ទះ» នេះ បានរារាំងដល់ការថ្លែងសុន្ទរកថា និងការជួបជុំឃោសនាបោះឆ្នោតផ្សេងៗ។ រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសដើម្បីដាក់ពង្រាយមណ្ឌលបោះឆ្នោតចល័ត និងផ្តល់មធ្យោបាយដឹកជញ្ជូនបន្ទាន់ ប៉ុន្តែជោគជ័យនៃការភ្នាល់នយោបាយរបស់លោកស្រី Takaichi ឥឡូវនេះពឹងផ្អែកលើការសម្រេចចិត្តរបស់អ្នកបោះឆ្នោតថាតើពួកគេនឹងហ៊ានជម្នះអាកាសធាតុដ៏ត្រជាក់ដើម្បីទៅដល់ហិបឆ្នោតដែរឬទេ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


