ព័ត៌មានអន្ដរជាតិ
ទារកនៅអាមេរិកម្នាក់ស្លាប់ អំឡុងពេលសម្រាលដោយសារឆ្លងរោគពីម្តាយដែលផឹកទឹកដោះឆៅ ពេលពពោះ
មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកបានឱ្យដឹងថា ទារកទើបនឹងកើតម្នាក់បានស្លាប់ដោយសារការឆ្លងមេរោគ Listeria ដែលម្តាយរបស់កុមារ ទំនងជាទទួលទានទឹកដោះគោឆៅ អំឡុងពេលមានផ្ទៃពោះ។

យោងតាមការផ្សាយរបស់ ABC News, នៅថ្ងៃទី៥ខែកុម្ភៈ មន្រ្តីនៅរដ្ឋម៉ិកស៊ិក បានព្រមានប្រជាជនជៀសវាងការទទួលទានផលិតផលទឹកដោះគោណា ដែលមិនបានរក្សាទុកដាក់នៅកន្លែងត្រឹមត្រូវ និងការត្រួតពិនិត្យរបស់អាជ្ញាធរ អាចបណ្តាលឱ្យស្លាប់ជាយថាហេតុ។
គួរឱ្យដឹងថា ការលក់ទឹកដោះគោឆៅទទួលបានការចាប់អារម្មណ៍ និងបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅសហរដ្ឋអាមេរិក ពិសេសកើនឡើងដោយប្រព័ន្ធផ្សព្វផ្សាយសង្គម និងការគាំទ្រដោយចលនា Make America Healthy Again របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Robert F. Kennedy Jr ។
មន្ត្រីសុខាភិបាលបានផ្តល់ព័ត៌មានលម្អិតមួយចំនួនពីទារកទើបនឹងកើត ដោយលើកឡើងពីការរឹតបន្តឹងការទទួលទានរបបអាហារ ឯកជនភាពរបស់ពួកគេ។
ខណៈដែលក្រុមអ្នកស៊ើបអង្កេតបាននិយាយថាពួកគេមិនអាចកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់របស់ទារកនោះបាននៅឡើយ។ ចំណែកលទ្ធភាពដែលអាចកើតឡើង គឺការឆ្លងពីទឹកដោះគោដែលមិនបានពិនិត្យត្រឹមត្រូវ។
មន្ត្រីសុខាភិបាលបន្ថែមទៀតបាននិយាយថា ការសន្និដ្ឋាននោះគឺផ្អែកលើព័ត៌មានដែលប្រមូលបាន ពេលស៊ើបអង្កេត រួមទាំងពេលវេលានៃការឆ្លង និងរបាយការណ៍ គឺម្តាយបានផឹកទឹកដោះគោឆៅអំឡុងពេលមានផ្ទៃពោះ។
គួរបញ្ជាក់ថា ទឹកដោះគោឆៅអាចផ្ទុកមេរោគដែលអាចបង្កជំងឺជាច្រើន រួមទាំងមេរោគ Listeria ផងដែរ។ វាជាប្រភេទបាក់តេរី ដែលអាចបង្កឱ្យរលូតកូន ការសម្រាលកូនមិនគ្រប់ខែ ឬឆ្លងមេរោគដល់ទារកទើបនឹងកើត ទោះបីជាម្តាយមានជំងឺស្រាលក៏ដោយ។
ចំណែកការផលិតទឹកដោះគោតាមរយៈ Pasteurization ជាដំណើរការ កម្តៅទឹកដោះគោទៅឱ្យទៅសីតុណ្ហភាពខ្ពស់ ដើម្បីសម្លាប់មេរោគ វាអាចការពារការឆ្លងមេរោគពី Listeria ក៏ដូចជាប្រភេទបាក់តេរី និងមេរោគផ្សេងទៀតផងដែរ។
រីឯ ទឹកដោះគោឆៅអាចផ្ទុកមេរោគដែលនាំឱ្យមានឆ្លងជំងឺគ្រុនផ្តាសាយបក្សី បាក់តេរី brucella របេង ជាដើម។ អ្នកដែលប្រឈមហ្នឹងការឆ្លងមេរោគទាំងនោះ គឺកុមារតូចៗ មនុស្សចាស់អាយុ ៦៥ ឆ្នាំឡើង និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


