ព័ត៌មានអន្ដរជាតិ
ជប៉ុនរំសាយពិធីបុណ្យរដូវស្លឹកឈើជ្រុះឆ្នាំនេះ ព្រោះកំណើនអ្នកចូលរួមច្រើនពេក លំបាកគ្រប់គ្រង
អាជ្ញាធរជប៉ុនក្នុងក្រុង Fujiyoshida ក្បែរភ្នំ Fuji បានរំសាយចោលពិធីបុណ្យរដូវផ្ការីកឆ្នាំនេះ ដោយសារតែចំនួនភ្ញៀវទេសចរកើនឡើងច្រើនហួសហេតុ ជាពិសេសប្រជាជនក្នុងស្រុកមិនអាចគ្រប់គ្រងបាន។

យោងតាម ABC News, ផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈនេះ ការហូរចូលនៃអ្នកទេសចរទៅកាន់ទីក្រុង Fujiyoshida នាំឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង ការទុកដាក់សំរាមមិនបានល្អ ខណៈអ្នកស្រុកខ្លះលើកឡើងថា ខ្លួនធ្លាប់ទទួលបទពិសោធន៍ដែលអ្នកទេសចរ បើកទ្វារផ្ទះរបស់ពួកគេដោយគ្មានការអនុញ្ញាត ប្រើប្រាស់បន្ទប់ទឹក ការទុកដាក់សំរាមមិនបានល្អ និងបន្ទោរបង់ក្នុងទីធ្លាឯកជន ដែលនាំឱ្យមានភាពច្របូកច្របល់។
គួរឱ្យដឹងថា តំបន់នេះគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងរដូវផ្ការីក ដោយសារតែដើមឈើ cherry ដ៏ល្បីល្បាញលើពិភពលោកក្នុងប្រទេសនេះ ដល់រដូវកាលផ្ការីក ជាពិសេសអាចគយគន់ភ្នំ Fuji ពីផ្ទៃខាងក្រោយបាន។
យ៉ាងណាទេសភាពដ៏ស្រស់ស្អាតរបស់ក្រុង Fujiyoshida បានគំរាមកំហែងដល់ជីវិតរស់នៅ របស់ពលរដ្ឋក្នុងតំបន់។
ចំណែក អភិបាលក្រុង Fujiyoshida លោក Shigeru Horiuchi បានឱ្យដឹងថា៖ «យើងមានអារម្មណ៍ថារាងមានសម្ពាធ»។
លោកបានលើកឡើងក្នុងសេចក្តីប្រកាសកាលពីថ្ងៃអង្គារថា៖«ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងបរិយាកាសរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ យើងសម្រេចចិត្តរំសាយពិធីបុណ្យដែលមានអាយុ ១០ឆ្នាំ នេះហើយ»។
មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៦ អាជ្ញាធរក្នុងក្រុង Fujiyoshida បានចាប់ផ្តើមរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ នៅឧទ្យាន Arakurayama Sengen ជាមួយក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនភាពទាក់ទាញនៅតំបន់នេះ និងបង្កើនចំនួនភ្ញៀវទេសចរតាមរយៈបង្កើតបរិយាកាសដ៏រស់រវើកក្នុងតំបន់។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបាននិយាយថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងយ៉ាងខ្លាំង លើសពីសមត្ថភាពរបស់ទីក្រុងដែលអាចផ្ទុកបាន។ ជាពិសេសបណ្តាលឱ្យកកស្ទះចរាចរណ៍ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានរស់នៅរបស់អ្នកស្រុក។
លើសពីនេះ អាជ្ញាធរក្រុង Fujiyoshida បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « បច្ចុប្បន្នភ្ញៀវទេសចរច្រើន ដល់ទៅ ១០ ០០០នាក់ សម្រុកមកទីក្រុងនេះជាប្រចាំក្នុងរដូវផ្ការីក»។ ការកើនឡើងនេះ គឺ ដោយសារតែកត្តាប្រាក់យ៉េនចុះថោក និងការផ្ទុះប្រជាប្រិយភាពដោយប្រព័ន្ធផ្សព្វផ្សាយសង្គម»។
យ៉ាងណា ទោះបីជាពិធីបុណ្យនេះមិនបន្តទៅមុខក៏ដោយ ក៏ទីក្រុងកំពុងរៀបចំ ឱ្យមានការកើនឡើងនៃចំនួនភ្ញៀវទេសចរ អំឡុងខែមេសា និងឧសភា ផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


