សេដ្ឋកិច្ច
កម្ពុជាបញ្ជាទិញយន្តហោះ Boeing 737 MAX ចំនួន ២០ គ្រឿង តម្លៃ ៣,២ ពាន់លានដុល្លារ
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ចំនួន ២០ គ្រឿង ពីសហរដ្ឋអាមេរិកក្នុងតម្លៃ ៣២០០ លានដុល្លារ នឹងដាក់ឱ្យដំណើរការនៅកម្ពុជានាពេលខាងមុខនេះ។

ពិធីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុន Air Cambodia បានធ្វើឡើងក្រោមវត្តមានលោកស្រីភារធារី Walker, លោក Anjani Sinha ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសសិង្ហបុរី លោក David Fogel ឧបការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជានៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅឯពិព័រណ៍អាកាសយានសិង្ហបុរី។
កិច្ចព្រមព្រៀង Boeing គឺជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហើយអនុវត្តតាមកិច្ចសន្យានៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជបដិការ ដោយបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចដល់ប្រទេសទាំងពីរ។
លោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាមានប្រសាសន៍ថា ការវិនិយោគដ៏ធំធេងនេះ មិនត្រឹមតែជាការបង្កើនចំនួនយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែគឺជាមហិច្ឆតាក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

លោកបណ្ឌិត David Zhan យល់ឃើញថា៖ «យន្តហោះប្រភេទ 737-8 ផ្តល់នូវតុល្យភាពដ៏ប្រសើររវាងចម្ងាយហោះហើរ សមត្ថភាពការដឹកជញ្ជូន និងប្រសិទ្ធភាពនៃការប្រើប្រាស់ប្រេង ដែលនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ដំណាក់កាលនៃកំណើនបន្តបន្ទាប់របស់យើង»។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីថា កម្ពុជានឹងពង្រឹងការហោះហើរដោយធ្វើការតភ្ជាប់ពីក្នុងតំបន់ ទៅក្រៅតំបន់ឱ្យបានកាន់តែច្រើន ខណៈយន្តហោះប្រភេទនេះ មានសមត្ថភាពហោះបានចម្ងាយប្រមាណ ៦០០០ គីឡូម៉ែត្រ។
ម្យ៉ាងទៀត ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានអភិវឌ្ឍតភ្ជាប់ជើងហោះហើររបស់ខ្លួនទៅក្រៅតំបន់ ដែលមានប្រទេសផ្សេងៗជាច្រើនទៀត និងប្រទេសចិន ដែលយន្តហោះអាចនឹងនាំមកកម្ពុជាអំឡុងឆ្នាំ ២០៣០ ឬ២០៣១ ខាងមុខនេះ ដែលទទួលជាដំណាក់កាល។

ការដាក់ឱ្យប្រើប្រាស់យន្តហោះ Boeing 737 MAX នៅកម្ពុជានឹងនាំមកនូវសារៈប្រយោជន៍ដូចជា រួមចំណែកដល់ការពង្រឹងចក្ខុវិស័យដល់វិស័យអាកាសចរណ៍កម្ពុជាដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា និងឆ្លើយតបទៅនឹងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ និងជួយបំពេញនូវតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិនៅកម្ពុជា ដែលមានកំណើនជាមធ្យមដល់ ១៤% ជារៀងរាល់ឆ្នាំ។
យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសជិត ៧ លាននាក់ កើនឡើង ១២% ធៀបនឹងឆ្នាំ ២០២៤ ដែលមានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ៦៤ ៨២១ជើង កើនឡើង ១១% និងទំនិញតាមផ្លូវអាកាសមានចំនួន ៩៣ ៨៨៩ តោន កើន ២១%៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


