Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ជើង​ឯក អ៊ីខេមបូឌានព្រីមៀរលីគ ២០២៥-២៦ លើ​វិញ្ញាសា​​បាល់ទាត់ទូរសព្ទ

បានផុស

នៅ

ការ​ប្រកួត​​កីឡាអេឡិចត្រូនិក​លីគ​កម្ពុជា អ៊ីខេមបូឌានព្រីមៀរលីគ រដូវ​កាល ឆ្នាំ២០២៥/២៦ លើ​វិញ្ញាសា​បាល់ទាត់​ទូរសព្ទ​ដៃ​បាន​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់​ពី​ចំណាយ​ពេល​ប្រកួត​អស់​ជា​ច្រើន​សប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើងឯក អ៊ីខេមបូឌានព្រីមៀរលីគ រដូវ​កាល ឆ្នាំ២០២៥/២៦ លើ​វិញ្ញាសា​បាល់ទាត់​ទូរសព្ទ​ដៃ បាន​ទៅ​កីឡាករ រី សក្តា របស់​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​បាន​យក​ឈ្នះ​កីឡាករ ម៉ាត់ រ៉ាហ្សាក់ របស់ក្លិបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា ដោយ​លទ្ធផល ៣-២ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​មាន​ចំនួន ៥ ជុំ​ទើប​រក​ឃើញ​អ្នកទទួល​បាន​ជ័យជម្នះ។ វគ្គ​ទី១ កីឡាករ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ អឹមអអូអាយ កំពង់ដេវ៉ា ដោយ​លទ្ធផល ១-០។ ​វគ្គ​ទី​២ អឹមអូអាយ កំពង់ដេវ៉ា បាន​ឈ្នះ ដោយ​លទ្ធផល ១-៣។ វគ្គ​ទី​៣ បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ២-២ ប៉ុន្តែ រី សក្តា បាន​ឈ្នះ​ដោយប៉េណាល់ទី ៣-០។ វគ្គ​ទី៤ អឹមអូអាយ កំពង់ដេវ៉ា បានឈ្នះ​ដោយ​លទ្ធផល ០-៤ ដែល​ធ្វើ​ឲ្យ​ទាំង ៤ វគ្គ​ស្មើ​គ្នា ២-២ ហើយ​វគ្គ​កាត់​សេចក្តី​ចុង​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ដោយ​លទ្ធផល ១-០ ដើម្បី​ទទួល​បាន​ជ័យជម្នះ។

លទ្ធផលចប់ការប្រកួត

  • វគ្គ​១៖ ព្រះខ័នរាជស្វាយរៀង ១-០ អឹមអូអាយ កំពង់ដេវ៉ា
  • វគ្គ២៖ ព្រះខ័នរាជស្វាយរៀង ១-៣ អឹមអូអាយ កំពង់ដេវ៉ា​
  • វគ្គ៣៖ ព្រះខ័នរាជស្វាយរៀង ២-២ (P ៣-០) អឹមអូអាយ កំពង់ដេវ៉ា
  • វគ្គ​៤៖ ព្រះខ័នរាជស្វាយរៀង ០-៤ អឹមអូអាយ កំពង់ដេវ៉ា​
  • វគ្គ​៥៖ ព្រះខ័នរាជស្វាយរៀង ១-០ អឹមអូអាយ កំពង់ដេវ៉ា​ 

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម