សន្តិសុខសង្គម
អគ្គិភ័យឆេះចម្ការតាង៉ែនលើផ្ទៃដីពីរហិកតា ដោយសារត្រាក់ទ័រកាត់ស្មៅ
ដើមតាង៉ែនចំនួន ៣៥២ដើម ត្រូវបានខូចខាតទាំងស្រុង បន្ទាប់ពីមានគ្រោះអគ្គិភ័យមួយបានកើតឡើងនៅលើដីចម្ការចំនួនពីរហិកតា ហើយត្រូវបានកម្លាំងសមត្ថកិច្ចបាញ់ពន្លត់ និងទប់ស្កាត់ទាន់ពេលវេលា។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលម្ចាស់ចម្ការមានឈ្មោះ រឿន សុវណ្ណារ៉ាន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ។

ភ្លាមៗនោះដែរក្រោយពីទទួលបានសេចក្តីរាយការណ៍រួចមក លោកវរសេនីយ៍ទោ ផាន់ ឡុង អធិការរងទទួលបន្ទុកដឹកនាំការងារផ្នែកសណ្ដាប់ធ្នាប់សាធារណ: បានដឹកនាំកម្លាំងជំនាញផ្នែក និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅសរុបចំនួន ០៨នាក់ ចុះជួយពន្លត់ករណីអគ្គិភ័យដែលឆាបឆេះចំការមៀនប៉ៃលិន(តាង៉ែន) រហូតគ្រប់គ្រងស្ថានការបានទាំងស្រុង។ ករណីខាងលើនេះបណ្ដាលឲ្យខូចខាតឆេះដើមតាង៉ែនអស់ចំនួន ៣៥២ដើម លើផ្ទៃដីទំហំចំនួន០២ហិកតា បន្ទាប់ពីកម្លាំងជំនាញធ្វើការស្រាវជ្រាវទើបដឹងថា មូលហេតុបណ្ដាលមកពីត្រាក់ទ័រភ្ជាប់ម៉ាស៊ីនកាត់ស្មៅកាត់ប៉ះចំដុំថ្មបែកផ្កាភ្លើងបណ្ដាលអោយឆេះ ស្មៅងាប់ៗតែម្តង៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


