Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះតូបលក់គ្រឿងក្រអូបនៅផ្សារសុភក្រ្តមង្គលអស់២តូបទាំងព្រឹក

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះតូបលក់ដូរគ្រឿងក្រអូបចំនួន២តូបនៅផ្សារសុភក្រ្តមង្គល ក្បែរផ្សារសាំហាន់ តែសំណាងល្អមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីតូបលក់គ្រឿងក្រអូបមួយកន្លែង បន្ទាប់មកមានការឆ្លងចរន្តអគ្គិសនី បែកចេញជាផ្កាភ្លើង ហើយបង្កទៅជាអគ្គិភ័យឆាបឆេះតែម្ដង ។ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ បាននាំគ្នាទាក់ទងទៅតាមសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ។

បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីចេញមកអន្តរាគមន៍នៅចំណុចទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជៀសវាងរាលដាលដល់តូបផ្សេងៗទៀត។ ក្នុងប្រតិបត្តិការនេះដែរ ឃើញមានវត្តមានលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ចុះមកជួយសម្របសម្រួល អន្តរាគមន៍ដោយផ្ទាល់ផងដែរ ជួយដល់ប្រជាពលរដ្ឋ និងកម្លាំងនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ។

ករណីអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងស្ថានការទាំងស្រុងវិញ នៅព្រឹកថ្ងៃខែដដែលដោយលទ្ធផល គឺឆាបឆេះអស់ចំនួន២តូប និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ ។

មន្ត្រីជំនាញអគ្គិភ័យបានសន្និដ្ឋានថា ករណីអគ្គិភ័យនេះគឺកើតឡើងដោយការឆ្លងចរន្តអគ្គិសនី រួចបង្កទៅជាអគ្គិភ័យឆាបឆេះទីតាំងលក់គ្រឿងក្រអូបខាងលើនេះ បន្ទាប់ពីពិនិត្យឃើញប្រភពដែលបង្កអោយឆេះ។ និងបានប្រើប្រាស់រថយន្តពន្លត់ជាច្រើនគ្រឿងក្នុងការអន្តរាគមន៍បាញ់ពន្លត់ករណីនេះ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម