Connect with us

សេដ្ឋកិច្ច

កសិករខេត្តមណ្ឌលគិរី ចាប់ផ្ដើមប្រមូលផលគ្រាប់ស្វាយចន្ទី ខណៈតម្លៃទីផ្សារឡើងខ្ពស់បន្តិច

បានផុស

នៅ

ស្វាយចន្ទី ជា​ប្រភេទ​ដំណាំ​ឲ្យ​ផល​ក្នុង ១ ឆ្នាំ​ម្ដង និង​ចាប់ផ្ដើម​ឲ្យ​ផល​ចន្លោះ​ពី​ខែ​មករា​-​កុម្ភៈ តាម​តំបន់​មួយ​ចំនួន។ ដោយឡែក​សម្រាប់​ខេត្ត​មណ្ឌលគិរី​វិញ កសិករ​ចាប់ផ្ដើម​មមាញឹក​ប្រមូល​ផល​គ្រាប់​ស្វាយចន្ទី​នេះ​ហើយ ស្រប​ពេល​តម្លៃ​ខ្ពស់​សមរម្យ ៥ ៩០០ រៀល ក្នុង ១ គីឡូក្រាម សម្រាប់​ពូជ​(M23) និង​គ្រាប់​តូច ៥២៥០ រៀល ក្នុង ១ គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សេត សុខឡែន អាយុ ៣៤ ឆ្នាំ ជា​ម្ចាស់​ទិញ​គ្រាប់​ស្វាយចន្ទី មាន​ទីតាំង​ទិញ​នៅ​ភូមិ​ស្រែ​ខ្ទុំ ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា ការ​ប្រកប​អាជីព​ទិញ​គ្រាប់​ស្វាយចន្ទី​យក​ទៅ​លក់​បន្ត​នេះ ដំណើរការ​ជាង ៣ ឆ្នាំ មក​ហើយ។ ជា​ទម្លាប់ រាល់​ឆ្នាំ ប្រជាពលរដ្ឋ​ដែល​ជា​កសិករ​មាន​ចម្ការ​ស្វាយចន្ទី​ចាប់ផ្ដើម​ប្រមូល​ផល​ចាប់ពី​ចុងខែ​មករា​ទៅ​បណ្ដើៗ ហើយ ទាំង​ពូជ​ស្វាយ​ខ្មែរ​គ្រាប់​តូច និង​គ្រាប់​ពូជ M២៣ ជា​គ្រាប់​ធំ ផង​ដែរ។ ក្នុង​ឱកាស​កសិករ​ប្រមូល​ផល​នៅ​បច្ចុប្បន្ន​នេះ អ្នកស្រី អាច​ប្រមូល​ទិញ​បាន​ក្នុង ១ ថ្ងៃ ចាប់ពី ៥ ដល់ ១០ ឡើង​ទៅ ដែល​គ្រាប់​តូច​ពូជខ្មែរ ៥២៥០ រៀល និង​សម្រាប់​គ្រាប់​ពូជ​ធំ M២៣ គឺ ១ គីឡូក្រាម ក្នុង​តម្លៃ ៥៩០០ រៀល និង​យក​ទៅ​លក់​បន្ត​​ឲ្យ​ថៅកែ​ធំ​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វេភាគ​គី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា។

អ្នកស្រី​បញ្ជាក់​ថា សម្រាប់​គ្រាប់ស្វាយចន្ទី មិន​មាន​តម្លៃ​ស្ថិតស្ថេរ​នោះ​ទេ ពោល​គឺ​តម្លៃ​អាច​ប្រែប្រួល​តាម​ទីផ្សារ​ជាក់ស្ដែង។ ជាមួយ​នេះ អ្នកស្រី ក៏​រំពឹង​ថា ឆ្នាំនេះ កសិករ​អាច​ប្រមូល​ទិន្នផល​បាន​ច្រើន​ជាង​ឆ្នាំមុន ព្រោះ​អាកាសធាតុ​អំណោយផល ហើយ​តម្លៃ​ក៏​ល្អ​សមរម្យ​ទៀត ដូច្នេះ​សម្រាប់​ជម្រើស​កសិករ​អាច​យក​មក​លក់​នៅ​ទីតាំង​​អ្នកស្រី​បាន ដែល​ទិញ​ក្នុង​តម្លៃ​ខ្ពស់​សមរម្យ តាម​ទីផ្សារ​ជាក់ស្ដែង​ផង​ដែរ៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម