ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីបានវាយប្រហារខេត្ត Surat Thani ប្រទេសថៃ
គ្រោះរញ្ជួយដីកម្រិតស្រាល ២,៩រិចទ័រ បានវាយប្រហារស្រុក Ban Ta Khun ក្នុងខេត្ត Surat Thani នៃប្រទេសថៃ នៅវេលាម៉ោង ៩:១២ព្រឹក ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការផ្សាយរបស់ The Nation។

យោងតាមនាយកដ្ឋានឧតុនិយមថៃ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺស្ថិតនៅក្នុងឃុំ Khao Phang ក្នុងជម្រៅរាក់បំផុតត្រឹមតែ១គីឡូម៉ែត្រប៉ុណ្ណោះ។
ទោះបីជាមានការរញ្ជួយភ្លាមៗក៏ដោយ អាជ្ញាធរបានចាត់ទុកព្រឹត្តិការណ៍នេះថាជាការរញ្ជួយកម្រិតស្រាល។ ការវាយតម្លៃបឋមបង្ហាញថា មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករងរបួស ឬការខូចខាតទ្រព្យសម្បត្តិនៅក្នុងតំបន់ជុំវិញនោះនៅឡើយទេ។
ផ្នែកសង្កេតការណ៍គ្រោះរញ្ជួយដី កំពុងតាមដានស្ថានភាពក្នុងតំបន់នោះយ៉ាងយកចិត្តទុកដាក់។ មន្ត្រីជំនាញបានសន្យានឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពជាបន្តបន្ទាប់ ប្រសិនបើមានសកម្មភាពរញ្ជួយដីបន្ថែម ឬការវិវត្តសំខាន់ៗណាមួយកើតឡើង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


