កីឡា
ចុងសប្តាហ៍នេះ កាន់តែច្បាស់ ក្រុមណាខ្លះរក្សាខ្លួននៅ Top 6 លីគកំពូលកម្ពុជា
ក្រុមខ្លាំង ៥ ក្រុមកំពុងប្រជែងគ្នាដើម្បីរក្សាខ្លួនឲ្យស្ថិតនៅក្នុងចំណោមក្រុមកំពូលទាំង ៦ ឆ្ពោះទៅរកឱកាសប្រជែងជើងឯកលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦ ដែលនៅសល់ ២ សប្តាហ៍ទៀតនឹងបញ្ចប់ជុំទី២។

ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង និងក្រុមចំណាត់ថ្នាក់លេខ ២ ភ្នំពេញក្រោន មានសុវត្ថិភាពហើយនៅក្នុងចំណោមក្រុមកំពូលតារាងទាំង ៦ ប៉ុន្តែនៅមាន ៥ ក្រុមត្រូវប្រជែងគ្នាដណ្តើមយក ៤ កៅអី ហើយមានតែ ១ ក្រុមប៉ុណ្ណោះនឹងធ្លាក់ទៅក្រុមលំដាប់ទាបទាំង ៥។ ក្រុមទាំង ៥ គឺ បឹងកេត អង្គរថាយហ្គឺរ វិសាខា ណាហ្គាវើលដ៍ និង អឹមអូអាយកំពង់ដេវ៉ា។

បឹងកេត នៅសល់តែ ១ ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់ជុំទី២ បន្ទាប់ពីឆ្លងកាត់ ១៩ ប្រកួត រកបាន ៣២ ពិន្ទុ តាមរយៈការឈ្នះ ៩ លើក ស្មើ ៥ លើក និងចាញ់ ៥ លើក។ ការប្រកួតចុងក្រោយ ពួកគេ ត្រូវតទល់នឹង ណាហ្គាវើលដ៍ ដែលជាគូប្រជែងដ៏ខ្លាំង។

ប្រសិនបើ បឹងកេត ឈ្នះ ណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ នេះ ពួកគេនឹងស្ថិតនៅ Top 6 ដោយស្វ័យប្រវត្តិ ប៉ុន្តែប្រសិនបើចាញ់ ក៏មិនទាន់រអិលខ្លួនធ្លាក់ដែរ ដោយត្រូវរង់ចាំអ៊ុតមើលលទ្ធផលក្រុមផ្សេងៗទៀត។ ទោះជាយ៉ាងណា បឹងកេត មានសង្ឃឹមខ្ពស់ក្នុងការរក្សាខ្លួននៅក្រុមកំពូលទាំង ៦ ។

ណាហ្គាវើលដ៍ នៅសល់ ២ ប្រកួតទៀត បន្ទាប់ពីឆ្លងកាត់ ១៨ ប្រកួត មាន ២៩ ពិន្ទុ ស្ថិតនៅលេខ ៦ ពីការឈ្នះ ៨ ស្មើ ៥ និងចាញ់ ៥។ ប្រសិនបើពួកគេ ឈ្នះ បឹងកេត កាន់តែមានភាគរកខ្ពស់ ប៉ុន្តែបើចាញ់ ត្រូវការឈ្នះដាច់ខាតសម្រាប់ការប្រកួតសប្តាហ៍ចុងក្រោយជាមួយ ឡាយហ្វ ព្រះសីហនុ។

ចំណែក អង្គរថាយហ្គឺរ ក៏ប្រឈមនឹងហានិភ័យដែរ ប្រសិនបើពួកគេធ្វើមិនបានល្អពីរប្រកួតចុងក្រោយ។ នៅចុងសប្តាហ៍នេះ ពួកគេ ធ្វើការធ្ងន់មែនទែនដោយត្រូវតទល់នឹង ភ្នំពេញក្រោន ហើយចុងក្រោយ ប៉ះ កងយោធពលខេមរភូមិន្ទ។
វិសាខា ឆ្លងកាត់ ១៩ ប្រកួត រកបាន ២៩ ពិន្ទុ ពីការឈ្នះ ៧ ស្មើ ៨ និងចាញ់ ៤ ស្ថិតនៅលេខ ៦ នៅសល់តែ ១ ប្រកួតទៀតប៉ុណ្ណោះ។ ដូច្នេះការប្រកួតចុងក្រោយជាមួយ ភ្នំពេញក្រោន ត្រូវការឈ្នះ ដាច់ខាត។ ប្រសិនបើចាញ់ វិសាខា នឹងពិបាក។

ក្រុមដែលនៅសល់ឱកាសស្តួចស្តើងគឺ អឹមអូអាយ កំពង់ដេវ៉ា ដែលកំពុងស្ថិតនៅលេខ ៧ មាន ២៧ ពិន្ទុ ពីការឈ្នះ ៧ ស្មើ ៦ និងចាញ់ ៥។ ចុងសប្តាហ៍នេះ ពួកគេត្រូវធ្វើការធ្ងន់ជាមួយ ព្រះខ័នរាជស្វាយរៀង និងចុងក្រោយប៉ះ អាយអេសអាយ ដង្កោសែនជ័យ។ ពួកគេត្រូវការឈ្នះទាំង ២ ប្រកួត និងត្រូវអ៊ុតមើលលទ្ធផលក្រុមផ្សេងៗទៀត។

ក្រុមដែលអស់ឱកាស Top 6 គឺ កងយោធពលខេមរភូមិន្ទ គិរីវង់សុខសែនជ័យ ឡាយហ្វព្រះសីហនុ និង អាយអេសអាយ ដង្កោសែនជ័យ៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


