កីឡា
ព្រះខ័នរាជស្វាយរៀង ចារប្រវត្តិសាស្ត្រថ្មីជាក្លិបទី ១ ឈ្នះជើងឯកលីគ ៣ លើកជាប់គ្នា
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្កើតកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្រលីគបាល់ទាត់កំពូលកម្ពុជា ដែលបានក្លាយជាក្លិបកម្ពុជាទី១ ក្នុងការឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជា ៣ រដូវកាលជាប់គ្នា។

ក្រោយនាំមុខពិន្ទុដាច់លើក្រុមចំណាត់ថ្នាក់លេខ ២ ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២៦ ដោយស្វ័យប្រវត្តិហើយ បើទោះបីជានៅសល់ ៤ ប្រកួតទៀត។ ពួកគេរកបាន ៦៥ ពិន្ទុ ពីការឈ្នះ ២១ លើក ស្មើ ២ លើក និងចាញ់ ៣ លើក ដែលនាំ មុខក្រុមភ្នំពេញក្រោន រហូតដល់ ១៥ ពិន្ទុ។

នេះជាការឈ្នះជើងឯកលីគកំពូលកម្ពុជា លើកទី៣ ក្នុងរយៈពេល ៣ រដូវកាលចុងក្រោយ បន្ទាប់ពីឈ្នះជើងឯករដូវកាល ២០២៣-២៤ និង រដូវកាល ២០២៤-២៥។ សម្រាប់ការឈ្នះជើងឯក ៣ លើកជាប់គ្នានេះគឺស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pep Monuz ២ លើក និងលោកគ្រូ McConkey ១ លើក។

នៅក្នុងប្រវត្តិសាស្ត្រលីគបាល់ទាត់កំពូលកម្ពុជាមិនទាន់មានក្លិបណាបានឈ្នះជើងឯកលីគកម្ពុជា ៣ រដូវកាលទេ គឺមានតែ ២ លើកជាប់គ្នាប៉ុណ្ណោះ។ រហូតដល់ពេលនេះ ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកលីគកំពូលកម្ពុជាចំនួន ៥ លើកហើយគឺឆ្នាំ ២០១៣, ២០១៩, ២០២៣-២៤, ២០២៤-២៥ និង ២០២៥-២៦ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីភ្នំពេញក្រោន បានឈ្នះ ៨ លើក ជាក្លិបដែលបានឈ្នះជើងឯកលីគកំពូលកម្ពុជាច្រើនជាងគេបំផុត។

ក្នុងនាមជាម្ចាស់ជើងឯករដូវកាលនេះ ព្រះខ័នរាជស្វាយរៀង ទទួលបានកៅអីវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Champions League Two រដូវកាលក្រោយគឺ ២០២៦-២៧៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


