Connect with us

កីឡា

អបអរសាទរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ជើង​ឯកលីគកម្ពុជា រដូវ​កាល​នេះ​ដោយ​ស្វ័យប្រវត្តិ

បានផុស

នៅ

ក្រុម​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯកលីគ​កំពូល​កម្ពុជា រដូវ​កាល​នេះ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ បន្ទាប់​ពី​បាន​ឈ្នះ ក្រុម​អឹមអូអាយ កំពង់ដេវ៉ា ដោយ​លទ្ធផល ៣-២ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី២៦ ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង ឆ្លង​កាត់ ២៦ ប្រកួត​ ដោយ​​​ឈ្នះ​ចំនួន ២១ ស្មើ ២ និង​ចាញ់ ៣ រក​បាន ៦៥ ពិន្ទុ នាំមុខ ១៥ ពិន្ទុ​លើ​ ​ក្រុម​លេខ២ ភ្នំពេញ​ក្រោន ដែល​មាន ៥០ ពិន្ទុ ដូច្នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​នាំ​មុខ​ពិន្ទុ​ដាច់​ហើយ បើ​ទោះ​បី​ជា​នៅ​សល់ ៤ ប្រកួត​ទៀត។

នេះ​ជា​ការ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ៣ រដូវ​កាល​ជាប់​គ្នា ដែល​បាន​ក្លាយ​ជាក្លិប​កម្ពុជា​ទី១​ក្នុង​ការ​បង្កើត​កំណត់​ត្រា​នេះ។ តាម​រយៈ​ការ​គ្រង​ជើង​ឯក​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​កៅអី វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ AFC Champions League រដូវ​កាលក្រោយ ២០២៦-២៧៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម