ព័ត៌មានអន្ដរជាតិ
ស៊ុយអែតនឹងចូលរួមបេសកកម្មនៅអាក់ទិក មានទាំងយន្តហោះចម្បាំង និងអ្នករាយការណ៍ពិសេស
ស៊ុយអែតនឹងល្បាតលើដែនអាកាសក្នុងបេសកកម្មតំបន់អាក់ទិក មានទាំងយន្តហោះចម្បាំង និងបញ្ជូនអ្នករត់ការពិសេសទៅធ្វើសមយុទ្ធនៅកោះ Greenland ជាមួយអង្គការណាតូ។ នេះជាការចូលរួមចំណែកផ្នែកយោធាចុងក្រោយរបស់អឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅលើ Greenland ។

យោងតាមរ៉យទ័រ ចុះផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឱ្យដឹងថា អង្គការណាតូបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងចាប់ផ្តើមបេសកកម្ម ដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់អាក់ទិក ជាកិច្ចខិតខំប្រឹងប្រែង លុបបំបាត់ភាពតានតឹងជាមួយសម្ព័ន្ធមិត្ត។
លើសពីនេះ បើគ្មានការចូលរួមរបស់អឺរ៉ុប ក្នុងការពារតំបន់អាក់ទិកទេ សហរដ្ឋអាមេរិកនឹងទិញយក Greenland ពីប្រទេសដាណឺម៉ាក នេះជាការលើកឡើងដដែលៗរបស់ លោក ដូណាល់ ត្រាំ។
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ការធ្វើបែបនេះ ដើម្បីពង្រឹងការរារាំងពីសត្រូវ ការពារផលប្រយោជន៍រួមរបស់យើង និងរួមចំណែកដល់ស្ថិរភាពក្នុងតំបន់ គឺមានសារៈសំខាន់សម្រាប់អឺរ៉ុប និងកិច្ចសហប្រតិបត្តិការឆ្លងដែនអាត្លង់ទិក»។
លោកបានបន្ថែមថា៖ « ដំបូងស៊ុយអែតនឹងរួមចំណែកដល់បេសកកម្មនៅតំបន់អាក់ទិក (Arctic Sentry ) មានទាំងយន្តហោះចម្បាំងម៉ាក JAS ៣៩ Gripen នៅក្នុងតំបន់ជុំវិញ Iceland និង Greenland»។
លើសពីនេះ យោធាស៊ុយអែតបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថា ចំនួនទាហានស៊ុយអែតដែលមិនទាន់កំណត់ថាឱ្យចូលរួមឬអត់ ក៏នឹងមានវត្តមាននៅលើដែនដី Greenland ផងដែរ។
កងកម្លាំងប្រដាប់អាវុធបានបន្តថា៖ « កងកម្លាំងទ័ពអាកាសស៊ុយអែត ទាំងក្រុម Rangers និង Army Rangers នឹងចូលរួមធ្វើសមយុទ្ធនៅលើកោះ Greenland ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


