ព័ត៌មានអន្ដរជាតិ
លោកត្រាំរិះគន់ប្រធានាធិបតីអ៊ីស្រាអែល ដែលមិនព្រមលើកលែងទោសឲ្យណេតាន់យ៉ាហ៊ូ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើការរិះគន់យ៉ាងខ្លាំងៗទៅលើស្ថាប័នប្រធានាធិបតីអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែកុម្ភៈ ដោយបានហៅការបដិសេធរបស់លោក Isaac Herzog ក្នុងការលើកលែងទោសឲ្យនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ថាជា«រឿងគួរឲ្យអាម៉ាស់»។

យោងតាមរ៉យទ័រ ថ្លែងនៅសេតវិមាន លោកត្រាំបានលើកឡើងថា ប្រជាជនអ៊ីស្រាអែលគួរតែធ្វើឲ្យលោក Herzog មានការអៀនខ្មាស់ ចំពោះការមិនព្រមផ្តល់ការលើកលែងទោសដល់ «នាយករដ្ឋមន្ត្រីក្នុងសម័យសង្គ្រាមដ៏ឆ្នើម»។ ការរិះគន់នេះ កើតឡើងបន្ទាប់ពីជំនួបដ៏សំខាន់មួយកាលពីថ្ងៃពុធ ដែលជាជំនួបលើកទី៧ រវាងលោកត្រាំ និងលោកណេតាន់យ៉ាហ៊ូ ចាប់តាំងពីមេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំវិលត្រឡប់មកកាន់តំណែងក្នុងអាណត្តិទីពីរ ដែលផ្តោតជាពិសេសលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។
លោកណេតាន់យ៉ាហ៊ូ ដែលបានក្លាយជាមេដឹកនាំអ៊ីស្រាអែលកាន់តំណែងដំបូងគេដែលប្រឈមមុខនឹងបទល្មើសព្រហ្មទណ្ឌ កំពុងបន្តតតាំងនឹងការចោទប្រកាន់ពីបទសូកប៉ាន់ បន្លំ និងការរំលោភលើទំនុកចិត្តនៅក្នុងសវនាការដែលបានអូសបន្លាយអស់រយៈពេល៦ឆ្នាំមកហើយ។ ខណៈលោកត្រាំប្រកាសថា ការកាត់ក្តីនេះគឺជា «ការបោកប្រាស់» ក្នុងគោលបំណងធ្វើឲ្យសម្ព័ន្ធមិត្តយុទ្ធសាស្ត្រចុះខ្សោយ ការពិតផ្នែកច្បាប់នៅក្នុងប្រទេសអ៊ីស្រាអែលនៅតែជាឧបសគ្គធំ ដោយសារការលើកលែងទោសជាទូទៅតម្រូវឲ្យមានការសារភាពកំហុសជាមុនសិន ដែលលោកណេតាន់យ៉ាហ៊ូតែងតែបដិសេធទទួលកំហុសដាច់ខាត។ ក្រសួងយុត្តិធម៌អ៊ីស្រាអែលកំពុងពិនិត្យលើសំណើផ្លូវការដែលបានដាក់ដោយនាយករដ្ឋមន្ត្រីកាលពីចុងឆ្នាំ២០២៥ ប៉ុន្តែដំណើរការនេះមានភាពយឺតយ៉ាវ ដែលកាន់តែបង្កើនការមិនពេញចិត្តជាសាធារណៈពីលោកត្រាំ។
ជាការឆ្លើយតបយ៉ាងកម្រ និងចំៗ ការិយាល័យប្រធានាធិបតី Herzog បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីថា អ៊ីស្រាអែលគឺជា «រដ្ឋអធិបតេយ្យដែលគ្រប់គ្រងដោយនីតិរដ្ឋ» ហើយនឹងមិនត្រូវបានបង្កាប់បញ្ជាដោយសម្ពាធពីខាងក្រៅណាមួយឡើយ។ លោក Herzog បានសង្កត់ធ្ងន់ថា មិនមានការសម្រេចចិត្តណាមួយអាចធ្វើឡើងបានទេ រហូតទាល់តែក្រសួងយុត្តិធម៌ផ្តល់មតិផ្លូវការផ្នែកច្បាប់៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


