ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោម្នាក់នៅទីចាត់ការការពារគីមីសាស្ត្រ ឆ្លងជំងឺកូវីដ១៩
ភ្នំពេញ ៖ ទីចាត់ការការពារគីមីសាស្ត្រអគ្គបញ្ជាការដ្ឋានបានប្រកាសថា លោកឧត្តមសេនីយ៍ទោកែវប៉ុនណាអត្ថលេខ ០១២៥៧៥ នាយករងទីចាត់ការការពារគីមីសាស្ត្របានឆ្លងជំងឺកូវីដ១៩កំរិតស្រាល ហើយកំពុងសម្រាលព្យាបាលជាមួយប្រពន្ធនៅផ្ទះនៅខេត្តតាកែវ។
យោងតាមសេចក្តីជូនដំណឹងរបស់ទីចាត់ការការពារគីមីសាស្ត្រអគ្គបញ្ជាការដ្ឋាននៅថ្ងៃទី២២មេសានេះបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោកែវ ប៉ុនណា បានទៅយកសំណាកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩កម្រិតស្រាល ព្រមទាំងភរិយារកឃើញវិជ្ជមានដូចគ្នា បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ តាមការណែនាំរបស់ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល។
ក្រោយទទួលបានប្រកាសព័ត៌មាននេះ សូមនាយទាហាននាយទាហានរងនិងពលទាហានដែលបានពាក់ព័ន្ធផ្ទាល់ ឬ ប្រយោលត្រូវអនុវត្តតាមវិធានការការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់បំផុត។
គួរបញ្ជាក់ថា អ្នកជំងឺទាំងពីរធ្លាប់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន២លើករួចមកហើយ៕
អានពិស្តារ ៖

ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន