Connect with us

ព័ត៌មានជាតិ

នគរបាលឧត្ដរមានជ័យ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងអប់រំពីគ្រាប់មីន

បានផុស

នៅ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ បាន​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​» ព្រមទាំង​អប់រំ​ប្រជាពលរដ្ឋ​អំពី​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ដើម្បី​បង្កើន​ការ​យល់ដឹង និង​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​ផ្សព្វផ្សាយ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ​ ២០២៦ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​បង្ហាញ​របស់ លោក​ឧត្ដមសេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ។

ជា​រៀងរាល់ថ្ងៃ កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ផ្តោតលើ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ច្បាប់​ចរាចរណ៍ និង​ផល​ប៉ះពាល់​ នៃ​គ្រឿងញៀន ដែល​ប៉ះពាល់​ដល់​យុវជន សិស្សានុសិស្ស និង​សង្គម​ទាំងមូល​។

ស្នងការដ្ឋាន​ បានឱ្យដឹងថា ការ​ផ្សព្វផ្សាយ​នេះ​មាន​គោលបំណង​បញ្ជ្រាប​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការ​ប្រើប្រាស់​សារធាតុ​ញៀន បទល្មើស និង​បញ្ហា​អសន្តិសុខ​ផ្សេងៗ​ នៅតាម​មូលដ្ឋាន​។

ជាមួយគ្នានេះ កម្លាំង​នគរបាល​ក៏បាន​ផ្សព្វផ្សាយ​អំពី​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​វត្ថុ​ផ្ទុះ​ទាំងនេះ​អាច​កប់​បាត់​ក្នុង​ដី ឬ​រាយប៉ាយ​តាម​តំបន់​ផ្សេងៗ ជាពិសេស​តំបន់​ធ្លាប់​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្ពុជា​-​ថៃ នា​ពេល​កន្លងមក ដែល​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ ប្រសិនបើ​មិន​មាន​ការ​ប្រុងប្រយ័ត្ន​។

ក្រៅពី​ការ​ផ្សព្វផ្សាយ កម្លាំង​នគរបាល ​ក៏បាន​ចុះ​ភ្ជាប់ និង​ចែក​ជូន​ឯកសារ​រដ្ឋបាល​សំខាន់ៗ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ ជូន​ប្រជាពលរដ្ឋ​តាម​បណ្ដា​ខ្នង​ផ្ទះ​ក្នុង​មូលដ្ឋាន​ផង​ដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម