ព័ត៌មានអន្ដរជាតិ
អាមេរិកបន្តវាយប្រហារនាវាភេរវករគ្រឿងញៀន ខណៈក្រុមសិទ្ធិមនុស្សទទូចឱ្យអនុវត្តតាមផ្លូវច្បាប់
យោធាសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារចំនួនបីលើកប្រឆាំងនឹងនាវាដែលសង្ស័យថាដឹកគ្រឿងញៀននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រការ៉ាប៊ីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់។

យោងតាមការចុះផ្សាយ Al Jazeera ថ្ងៃទី១៧ ខែកុម្ភៈ ឱ្យដឹងថា មេបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក (SOUTHCOM) ត្រួតពិនិត្យសកម្មភាពយោធានៅអាមេរិកឡាទីនបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារចំនួនពីរលើកនៅសមុទ្រប៉ាស៊ីហ្វិកខាងកើត និងមួយលើកនៅការ៉ាប៊ីន ជាផ្នែកមួយនៃយុទ្ធនាការមួយដែលមានឈ្មោះថា ប្រតិបត្តិការ «Southern Spear» ។ ការវាយប្រហារទាំងបីលើកនេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃចន្ទ។
បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា៖ «ភេរវករគ្រឿងញៀនប្រុស ១១ នាក់ ត្រូវបានសម្លាប់អំឡុងពេលប្រតិបត្តិការ។ មនុស្ស ៤ នាក់នៅលើនាវាទីមួយនៅតំបន់ប៉ាស៊ីហ្វិកខាងកើត ៤ នាក់នៅលើនាវាទីពីរនៅតំបន់ប៉ាស៊ីហ្វិកខាងកើតដូចគ្នា និង ៣ នាក់នៅលើនាវាទីបី នៅតំបន់ការ៉ាប៊ីន»។
គួរបញ្ជាក់ថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវាយប្រហារលើនាវាដែលសង្ស័យថាជួញដូរគ្រឿងញៀននៅក្នុងដែនទឹកនៃអាមេរិកខាងត្បូងចាប់តាំងពីថ្ងៃទី ២ ខែកញ្ញា ជាផ្នែកមួយនៃយុទ្ធនាការដ៏កក្រើកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនក្នុងតំបន់។
យ៉ាងណា អ្នកជំនាញផ្នែកច្បាប់បានថ្កោលទោសយុទ្ធនាការនេះថាជាការសម្លាប់ក្រៅប្រព័ន្ធតុលាការជាបន្តបន្ទាប់។ យ៉ាងហោចណាស់មានមនុស្ស ១៤៥ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារចាប់តាំងពីខែកញ្ញាមក ទោះបីជាការប៉ាន់ស្មានមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។
លោក Ben Saul អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស និងប្រឆាំងភេរវកម្ម បាននិយាយលើបណ្តាញសង្គម ឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗបំផុតថា៖ « សហរដ្ឋអាមេរិកសារភាពចំពោះការសម្លាប់ជនស៊ីវិលលើកទី ១៤៦ នៅលើសមុទ្រ បន្ទាប់ពីការវាយប្រហាររបស់យោធាខុសច្បាប់លើកទី ៤៣ របស់ខ្លួនប្រឆាំងនឹង ភេរវករគ្រឿងញៀន»។
លោកបន្តថា៖ « មេដឹកនាំអាមេរិកត្រូវតែទទួលខុសត្រូវ ប្រកបដោយយុត្តិធម៌របស់អាមេរិក និងអន្តរជាតិ។ អត្តសញ្ញាណរបស់អ្នកដែលត្រូវបានសម្លាប់ មិនដែលចេញផ្សាយជាផ្លូវការដល់សាធារណជនទេ ហើយក៏មិនមានភស្តុតាងណាមួយចេញផ្សាយ ដើម្បីបញ្ជាក់ថាពួកគេជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរគ្រឿងញៀនដែរ»។
យ៉ាងណា លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយលើបណ្តាញសង្គម បង្ហាញពីវីដេអូនៃនាវាដែលបានវាយប្រហារថា៖ « វាបង្ហាញថាជាទិវានៃការដឹកនាំរបស់ប្រធានាធិបតី ក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ។ ហើយក៏មិនមែនជាថ្ងៃល្អសម្រាប់ដំណើរការគ្រឿងញៀននោះដែរ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


