ព័ត៌មានជាតិ
ជប៉ុនផ្ដល់ថវិកា១លានដុល្លារជួយដល់ពលករចំណាកស្រុកកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន
រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាថវិកាសរុបចំនួន១៥៦លានយ៉េនជប៉ុន ដែលស្មើប្រមាណខ្ទង់១លានដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្ពស់ការងារសម្រាប់ពលករចំណាកស្រុកដែលទើបវិលត្រឡប់មកកម្ពុជាវិញ ដោយសាររងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

គម្រោងជំនួយឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ គឺត្រូវបានផ្ដល់ឱ្យតាមរយៈអង្គការអន្តរជាតិខាងការងារ (ILO) ដោយផ្ដោតទៅលើគម្រោងសម្របសម្រួលឆ្លើយតបសម្រាប់ពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកកម្ពុជាវិញ តាមរយៈសមាហរណកម្មការងារគន្លងជំនាញ និងប្រព័ន្ធបញ្ជូនបន្ត។

កិច្ចសន្យាផ្តល់ជំនួយសម្រាប់គម្រោងខាងលើ គឺត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោកស្រី គាន ស៊ោយ៉ាន អគ្គនាយិកានៃអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ព្រមទាំងមានវត្តមានចូលរួមជាសាក្សីពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ។
បើតាមលោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ជំនួយនេះមានគោលបំណងបង្កើត និងកែលម្អមជ្ឈមណ្ឌលនៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងគាំទ្រដល់ការស្វែងរកការងារសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជាដែលត្រឡប់មកពីប្រទេសថៃ ដោយសារជម្លោះព្រំដែន។

លោកឯកអគ្គរាជទូត បញ្ជាក់បន្ថែមថា គម្រោងនេះ ក៏មានបំណងក្នុងការស្តារឡើងវិញនូវមុខរបរចិញ្ចឹមជីវិតប្រកបដោយស្ថិរភាព និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ពលករទាំងនោះ ក៏ដូចជាគ្រួសាររបស់ពួកគេឱ្យមានភាពប្រសើរជាងមុន ។ ម្យ៉ាង គម្រោងនេះ ក៏នឹងរួមចំណែកកាត់បន្ថយវិសមភាពរវាងប្រជាពលរដ្ឋងាយរងគ្រោះក្នុងប្រទេសកម្ពុជា និងលើកកម្ពស់កម្លាំងពលកម្មជំនាញផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


